គណៈប្រតិភូគណបក្សកុម្មុយនីស្តអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូគណបក្សកុម្មុយនីស្តអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
គណៈប្រតិភូគណបក្សកុម្មុយនីស្តអាមេរិកមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_នារសៀលថ្ងៃទី១មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយគណៈប្រតិភូ​ជាន់​ខ្ពស់
គណបក្សកុម្មុយនីស្តអាមេរិក ដឹកនាំដោយលោក John Bachtell ប្រធាន​គណបក្ស
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខាបក្ស លោក 
Nguyen Phu Trong បានជូនដំណឹងចំពោះគណៈប្រតិភូអំពីលទ្ធផល​មហាសន្និបាត
បក្សទូទាំងប្រទេស លើកទី១២ របស់បក្សកុម្មុយនីស្តវៀតណាម​ និងលើកច្បាស់នូវ
ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល អំពីការកសាងបក្សកុម្មុយ​នីស្តវៀតណាម ប្រកប
ដោយតម្លាភាពនិងរឹងមាំ។ អគ្គលេខាបក្សក៏បានសង្កត់ធ្ងន់ទៅលើគោលជំហរគោរព
 និងយកចិត្តទុកដាក់ជាមួយបណ្ដាគណបក្សជាភាតរះ មិត្តភក្តិប្រពៃណី និងគណ
បក្សន​យោ​បាយសំខាន់ៗ ដែលក្នុងនោះមានគណបក្ស​កុម្មុយនីស្តអាមេរិក ហើយ
ស្នើ​រអោយភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ។

          រីឯ លោក John Bachtell​ បានសង្កត់ធ្ងន់ថា៖ បក្សកុម្មុយនីស្តអាមេរិកជា​និច្ច
កាលគោរពទំនាក់ទំនងប្រពៃណី សាមគ្គីភាព ជាមួយបក្សកុម្មុយនីស្តវៀតណាម
 គាំទ្រគោលជំហររបស់បក្ស រដ្ឋវៀតណាម បង្កើនទំនាក់ទំនងរវាងរដ្ឋ​ទាំងពីរវៀត
ណាមនិងអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស​ទាំងពីរ ដើម្បី
សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍។

          ក៏ក្នុងថ្ងៃនេះដែរ គណៈប្រតិភូជាន់ខ្ពស់គណបក្ស​កុម្មុយនីស្តអាមេរិក ​មានជំ
នួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ
លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ