|
គណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន (Fatah) បំបេញទស្សនកិច្ចនោវៀតណាម (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី១០វិច្ឆកា នៅទីស្ដីការមជ្ឈឹមបក្ស លោក Hoang
Binh Quan សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម
បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូចលនារំដោះប្រជាជាតិប៉ាឡេស្ទីន
(Fatah) ដឹកនាំដោយលោក Jibril Rajoub លេខាមជ្ឈឹម Fatah ដែលកំពុងបំពេញ
ទស្សនកិច្ចនៅវៀតណាម។
លោក Jibril Rajoub បានអះអាងនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញ
និងបង្កើនទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងបក្សទាំងពីរនិងប្រជាជននៃ
ប្រទេសទាំងពីរវៀតណាម-ប៉ាឡេស្ទីន។
លោក Hoang Binh Quan បានអះអាងថាបក្សរដ្ឋនិងប្រជាជនវៀតណាមជា
និច្ចកាលគាំទ្រការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីសិទ្ធិប្រជាជាតិសារវន្ត
សិទ្ធិសំរេចចិត្តនិងសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ៕