(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនិងជូនពរបុណ្យចូលឆ្នាំថ្មី Bunpimay នៅ
ឡាវ នាព្រឹកថ្ងៃទី១៣ មេសា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោក
Le Hong Anh សមាជិកការិយាល័យនយោបាយ បានចូលរួមពិធីទទួលបុណ្យចូលឆ្នាំ
ថ្មីរួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នានារបស់ឡាវ។
|
ពិធីទទួលបុណ្យចូលឆ្នាំថ្មី Bunpimay របស់ឡាវ |
មុននោះ លោក Le Hong Anh បានមានជំនួបធ្វើការជាមួយគណៈប្រតិភូជាថ្នាក់ដឹក
នាំ ខេត្ត Savanakhet ដឹកនាំដោយអភិបាលខេត្តលោក Suphan Keomisay។លោក Le
Hong Anh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការ ការជួយ
ឧបត្ថម្ភ គ្នាទៅវិញទៅមករវាងខេត្ត Savanakhet ជាមួយខេត្តក្រុងនានារបស់វៀត
ណាម និងមាន គោលបំណងថា នាពេលខាងមុខ ខេត្ត Savanakhet បន្តសហប្រតិ
បតិ្តការយ៉ាងស្អិត រមួតជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម ជាពិសេសគឺក្នុង
វិស័យបណ្ដុះបណ្ដាល ប្រភពធនធានមនុស្ស ផ្លាស់ប្ដូរបទពិសោធន៍អំពីការងារ
កសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។
|
លោក Le Hong Anh (ខាងឆ្វេង) ទទួលជួបសន្ទនាជាមួយអភិបាលខេត្ត Savanakhet |
មុននោះ លោក Le Hong Anh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅ
ទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Star Telecom។នេះគឺជាក្រុមហ៊ុនសាជី
វកម្មរវាងសម្ព័ន្ធ ក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារប្រទេសវៀតណាម
ជាមួយក្រុមហ៊ុនទូរគមនាគមន៍នៃក្រសួងការពារជាតិឡាវ៕