គណៈប្រតិភូនៃគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមទៅបំពេញការងារនៅកោះ Sinh Ton
|
កោះ Sinh Ton |
(VOV)_ បន្តដំណើរទៅបំពេញការងារ នៅប្រជុំកោះ Truong Sa នាព្រឹកថ្ងៃទី
២៤ ឧសភា លោក Mai Van Ninh អនុប្រធានគណកម្មាធិការឃោសនា អប់រំមជ្ឈឹម
បានដឹកនាំគណប្រតិភូ នៃបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម និងតំបន់ បានមកសាកសួរ
សុខទុក្ខយុទ្ធជន និងប្រជាជននៅលើកោះ Sinh Ton និងចូលរួមពិធីបើកសម្ពោធន៍
អាការធ្វើការថ្មីនៅលើកោះ។
ថ្លែងមតិនៅទីនេះ ថ្នាក់ដឹកនាំតំបន់ទី៤ កងទ័ពជើងទឹកវៀតណាម បានវាយ
តំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់កម្មាភិបាល បុគ្គលិកផ្នែកសំណង់និយាយដោយឡែក និងជនរួមជាតិនៅលើដីគោកនិយាយរួម សំរាប់កងទ័ពនិងប្រជាជន
នៅប្រជុំកោះ Truong Sa ។ ការជួយឧបត្ថម្ភដ៏ថ្លៃថ្នូខាងសម្ភារះ និងស្មារតីរបស់ប្រ
ជាជនក្នុងទូទាំងប្រទេស សំរាប់ Truong Sa ជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេង
ដើម្បីកម្មាភិបាល យុទ្ធជន និងប្រជាជន នៅប្រជុំកោះ Truong Sa នឹងនរចិត្ត ខំប្រឹង
ប្រែងឆ្លងកាត់រាល់ការលំបាកសាកល្បង ប្តេជ្ញារក្សាដែនសមុទ្រនិង កោះ បំពេញ
រាល់ភារកិច្ចការពារអធិបតេយ្យភាពមាតុប្រទេស៕