គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអង់គ្លេស
|
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅអង់គ្លេស (vietnamplus.vn) |
Vovworld-គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Le
Hong Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាបានទៅបំពេញទស្សនកិច្ចនៅអង់គ្លេសចាប់ពីថ្ងៃទី១០ដល់១២តុលា។ ក្នុងពិធីធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងអៀកឡង់ខាងជើងនាថ្ងៃទី១០
តុលាលោក Le Hong Anh បានអះអាងថាបក្សនិងរដ្ឋាភិបាលជានិច្ចកាលចាត់ទុកជនវៀតណាមនឯបរទេសជាផ្នែកសំខាន់មួយរបស់រដ្ឋវៀតណាម រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Le Hong Anh ក៏បានព័ត៌មានអំពីគោលនយោបាយរបស់បក្សនិងរដ្ឋក្នុងការតស៊ូរក្សានិងការពារអធិបតេយ្យភាពដែនដីសមុទ្រកោះនិងអះអាងគោលការណ៍របស់រដ្ឋវៀតណាម
គឺដោះស្រាយជមលោះដោយសន្តិវិធីគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដី
ពីច្បាប់សមុទ្រ (UNCLOS) និងសេចក្តីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)៕