គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន
|
គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅចិន |
Vovworld-គណៈប្រតិភូមិគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
ដឹកនាំដោយអនុប្រធានលោកស្រី Bui Thi Thanh កំពុងបំពេញទស្សនកិច្ចមិត្តភាព
នៅចិនចាប់ពីថ្ងៃទី១៩ដល់២៤តុលា។ នារសៀលថ្ងៃទី២០តុលានៅរដ្ឋធានីប៉េកាំង
គណៈប្រតិភូបានធ្វើការជាមួយសមាជិកការិយាល័យនយោបាយប្រធានគណៈ
កម្មាធិការទូទាំងប្រទេសរណសិរ្សមាតុភូមិចិនលោក Yu Zhengsheng។ នៅជំនួប
សន្ទនានេះលោកស្រី Bui Thi Thanh បានស្នើរភាគីទាំងពីរបន្តបង្កើនជំនួបសន្ទនា
ជួបប្រាស្រ័យផ្លាស់ប្តូរបទពិសោធន៍រវាងអង្គការទាំងពីរក្នុងសង្គមអំពីការអភិវឌ្ឍន៍
ទំនាក់ទំនងវៀតណាម-ចិន រួមចំណែកជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិនអភិវឌ្ឍន៍ដ៏ស្ថិរភាពស្អាតស្អំនិរន្តរភាព៕