គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជាទៅទស្សនកិច្ចកម្ពុជា
|
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនទទួលជួបសន្នាជាមួយគណៈប្រតិភូ
សមាគមមិត្តភាពវៀតណាមកម្ពុជា (រូបថតៈ vov) |
(VOVworld)- គណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជាបានអញ្ជើញទៅទស្សន
កិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងថ្ងៃទី២៥និងទី២៦មិថុនា ចំនឹង
ឱកាសរំលឹកខួបលើកទី៤៧នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀត
ណាមនិងកម្ពុជា (ថ្ងៃទី២៤មិថុនា ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៤)។ ក្នុង ដំណើរ
ទស្សនកិច្ចនេះ គណៈប្រតិភូមានជំនួបធ្វើការ ស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមរបស់ខេត្ត ស្វាយរៀងរបស់កម្ពុជានិងថ្វាយផ្ការនៅវិមាន ឯករាជ្យ និងស្តូប
រំលឹកវិញ្ញក័្ខន្ធកងទ័ពស្មគ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។
នាថ្ងៃទី២៦មិថុនា ក្នុងការជួបសន្ទនាជាមួយគណៈប្រតិភូ សម្តេច នាយរដ្ឋមន្រ្តី
ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់សមាគម នៃប្រទេសទាំងពីរ ក្នុងការអនុវត្តន៍យ៉ាងល្អភារកិច្ចរបស់ខ្លួនក្នុងរយៈពេលកន្លងទៅ។សម្តេច ហ៊ុនសែន
ក៏បានលើកច្បាស់ថា កម្ពុជានិងវៀតណាមកំពុងបន្តពង្រឹងនិង ពង្រីកកិច្ចសហប្រតិ
បត្តិការសំដៅជម្រុញចំណងមិត្តភាពដើម្បីការអភិវឌ្ឍន៍របស់ ប្រទេសនីមួយៗ៕