គណៈប្រតិភូ Duma ជាតិរុស្ស៊ីមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-Vung Tau
(VOVWORLD) /  
|
អនុប្រធានទីមួយ Duma ជាតិរុស្ស៊ីលោក Ivan Ivanovich Melnikov ក្នុងពិធីទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ̣(chinhphu.vn) |
Vovworld-គណៈប្រតិភូ Duma ជាតិរុស្ស៊ី ដឹកនាំដោយអនុប្រធានទីមួយលោក
Ivan Ivanovich Melnikov នាថ្ងៃទី២៥ធ្នូបានមកបំពេញទស្សនកិច្ចនៅខេត្ត Ba Ria-
Vung Tau។ នៅពិធីជួបធ្វើការ លោក Nguyen Hong Linh លេខារងគណៈកម្មាធិការ
បក្សនិងជាប្រធានគណៈកម្មាធិការខេត្ត Ba Ria-Vung Tau បានរាយការណ៍ជាមួយ
គណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅដំបន់។ តាមលោក Nguyen
Hong Linh ថា គិតមកដល់ឥឡូវនេះ ខេត្ត Ba Ria-Vung Tau បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាសហប្រតិបត្តិការជាមួយរដ្ឋអំណាចដំបន់ចំនួន៣របស់
រុស្ស៊ីរួមមាន ទីក្រុង Rostov Na Dony, Sverdlovsk និងដំបន់ស្វ័យយ័ត្ន Nenetshiy។ កិច្ច
សហប្រតិបត្តិការវិនិយោគរវាងខេត្ត Ba Ria-Vung Tau និងសហព័ន្ធរុស្ស៊ីបានអភិវឌ្ឍន៍
យ៉ាងខ្លាំងក្លា ក្នុងនោះសាជីវកម្មប្រេងឧស្ម័នវៀតណាម-រុស្ស៊ី vietsovpetro ក្លាយទៅ
ជានិមិត្តរូបឲ្យកិច្ចសហប្រតិបត្តិការជោគជ័យរវាងប្រទេសទាំងពីរ។ លោក Nguyen
Hong Linh បានសង្កត់ធ្ងន់ថា ខេត្ត Ba Ria-Vung Tau ជានិច្ចកាលយកចិត្តទុកដាក់បង្ក
លក្ខណៈងាយស្រួលសំរាប់ពលរដ្ឋរុស្ស៊ីកំពុងរស់នៅធ្វើការទេសចរណ៍នៅដំបន់៕
-VOVWORLD