គណៈរដ្ឋមន្ត្រីអង់គ្លេសបន្តបែកបាក់គ្នាអំពីផែនការ Brexit

(VOVWORLD) -ប្រធានគណកម្មការ រតនាគារអង់គ្លេសលោក Nicky Morgan បានចាត់ទុកថា រដ្ឋសភាអង់គ្លេសនឹងគាំទ្រការព្រមព្រៀង Brexit តាមរូបសណ្ឋាន EEA របស់ន័រវេស ជាមួយសម្ព័ន្ធភាពគយ។
គណៈរដ្ឋមន្ត្រីអង់គ្លេសបន្តបែកបាក់គ្នាអំពីផែនការ Brexit - ảnh 1 រដ្ឋមន្ត្រីទទួលបន្ទុក Brexit របស់អង់គ្លេស លោក Dominic Raab 

នាថ្ងៃទី ១ ខែតុលា ថ្លែងមតិនៅក្នុងមហាសន្និបាតជាប្រឆាំឆ្នាំរបស់គណបក្សអភិរក្សនិយមកាន់អំណាច រដ្ឋមន្ត្រីទទួលបន្ទុក Brexit របស់អង់គ្លេស លោក Dominic Raab បានព្រមានថា ប្រសិនបើសហភាពអឺរ៉ុប (EU) ស្វែងរកវិធីសំដៅរក្សាអង់គ្លេសនៅសម្ព័ន្ធភាពគយ ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប  (EEA) នោះ ប្រទេសខ្លួននឹងចាកចេញពី "ដំបូលរួម" ដោយគ្មានការព្រមព្រៀងណាមួយឡើយ។ លោក Dominic Raab ក៏បានអំពាវនាវឲ្យមជ្ឈដ្ឋានថ្នាក់ដឹកនាំ EU សម្រុះសម្រួលគ្នា នៅក្នុងការចរចានានាអំពីការចាកចេញពីប្លុកនេះរបស់ អង់គ្លេស ខណៈដែល ពេលវេលា ដើម្បីទទួលបានការព្រមព្រៀងនេះជិតផុតកំណត់ហើយ។

ទន្ទឹមនឹងនេះ ប្រធានគណកម្មការ រតនាគារអង់គ្លេសលោក Nicky Morgan បានចាត់ទុកថា រដ្ឋសភាអង់គ្លេសនឹងគាំទ្រការព្រមព្រៀង Brexit តាមរូបសណ្ឋាន EEA របស់ន័រវេស ជាមួយសម្ព័ន្ធភាពគយ។ នាបច្ចុប្បន្ន មានប្រទេសចំនួន ៣ ដែលជ្រើសរើសយករូបសណ្ឋាន EEA គឺ ន័រវែស Liechtestein និងអ៊ីស្លង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ