គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើសច្ចាប្រណិធាន
|
គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើសច្ចាប្រណិធាន (vietnamplus/xinhua) |
Vovworld-នាយប់ថ្ងៃទី១៤ឧសភា រដ្ឋសភាអ៊ីស្រាអែលបានរៀបចំពិធីសច្ចា
ប្រណិធានសំរាប់រដ្ឋមន្ត្រីចំនួន២០រូបក្នុងរដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Benjamin
Netanyahu ដោយមានសម្លេងគាំទ្រ៦១លើ៥៩។ ពិធីត្រូវបានផ្អាក់ប៉ុន្មានម៉ោងដោយ
សារតួនាទីសំខាន់ទី២របស់គណបក្ស Likud កាន់អំណាចគឺលោក Gilad Erdan បាន
បដិសេធកាន់ដំណែងរដ្ឋមន្ត្រីក្រសួងនគរបាល។ ប៉ុន្តែព្រឹទ្ធសមាជិក Erdan ចុង
ក្រោយបានមានវត្តមាននិងចូលរួមបោះឆ្នោតអនុម័តទៅលើរដ្ឋាភិបាលថ្មី៕