គ្រប់គ្រងសកម្មភាពពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​ទំនិញ​នាំចូល​និងនាំចេញ

(VOVWORLD) - គម្រោងនេះ សំដៅកសាង ប្រព័ន្ធមួយ ដើម្បីទទួល និង ដំណើរការព័ត៌មានទាក់ទងនឹងទំនិញនាំចូលនិងនាំចេញប្រតិបត្តិការ ពាណិជ្ជកម្ម អេឡិចត្រូនិកដោយផ្អែកលើយន្តការច្រកចេញចូលតែមួយថ្នាក់ជាតិ យន្តការច្រកចេញចូលតែមួយរបស់អាស៊ាន បង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការ និងពន្លឿនការដឹកទំនិញឆ្លងដែន ដោយមានឯកសារគ្រប់គ្រាន់។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើបបានអនុម័តលើគម្រោងគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ទំនិញនាំចូល និងនាំចេញ។ មុខសញ្ញាត្រូវអនុវត្តន៍គម្រោងនេះគឺរួមមាន ស្ថាប័នគ្រប់គ្រងរដ្ឋ ទាក់ទងនឹងទំនិញនាំចូលនិងនាំចេញ ដែលត្រូវបានជួញដូរតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។ គម្រោងនេះ សំដៅកសាង ប្រព័ន្ធមួយ ដើម្បីទទួល និង ដំណើរការព័ត៌មានទាក់ទងនឹងទំនិញនាំចូលនិងនាំចេញប្រតិបត្តិការ ពាណិជ្ជកម្ម អេឡិចត្រូនិកដោយផ្អែកលើយន្តការច្រកចេញចូលតែមួយថ្នាក់ជាតិ យន្តការច្រកចេញចូលតែមួយរបស់អាស៊ាន បង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការ និងពន្លឿនការដឹកទំនិញឆ្លងដែន ដោយមានឯកសារគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ រៀបចំគោលនយោបាយទាក់ទងនឹងការនាំចេញនិងនាំចូលទំនិញដែលត្រូវបានប្រតិបត្តិការតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ