គ្រោះអាសន្នកើតមានឡើងជំលោះចំរុះនៅភាគខាងកើតអ៊ុយក្រែន
|
គ្រោះអាសន្នកើតមានឡើងជំលោះចំរុះនៅភាគខាងកើតអ៊ុយក្រែន (Reuters) |
Vovworld-ត្រឹមតែជាង១ខែបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
ភាគខាងកើតអ៊ុយក្រែនកំពុងប្រឈមមុខនឹងគ្រោះអាសន្នជំលោះចំរុះថ្មីបន្ទាប់ពី
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Yuri Biryukov បានប្រកាសលើទំព័រ Facebook
ថា នាថ្ងៃទី១៨មករាកងទ័ពអ៊ុយក្រែនទទួលបានបទបញ្ជាវាយប្រហារចំរុះទៅលើ
កំលាំងប្រឆាំងនៅដំបន់កើតមានឡើងយុទ្ធនាការយោធានៅភាគអាគ្នយ៍នៃប្រទេស
នេះ។ លោក Yuri Biryukov ក៏ប្រកាសថា កងទ័ពកំពុងត្រួតពិនិត្យទីតាំងនៅព្រលាន
យន្តហោះ Donetsk ផ្ទុយស្រឡះនឹងសេចក្តីប្រកាសរបស់ភាគីសាធារណៈរដ្ឋប្រជាមា
និតស្វ័យប្រកាស Donetsk (DPR) ថាកងទ័ពអ៊ុយក្រែនបានដកចេញពីព្រលានយន្ត
ហោះនេះ។ ដំណាង DPR បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានប្រើរាល់ប្រភេទអាវុធ
បាញ់តម្រង់ទៅលើទីក្រុង Donetsk៕