គោលបំណងរបស់អ្នកបោះឆ្នោតក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) -សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ប្រារព្វឡើងជាផ្លូវការនាថ្ងៃទី២២ឧសភា។នេះជាសម័យប្រជុំមួយដែលបានអ្នកបោះឆ្នោតនិងប្រជាជនសង្ឃឹមជាច្រើនថា៖នឹងវាយតំលៃត្រឹមត្រូវអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងការកសាងច្បាប់
គោលបំណងរបស់អ្នកបោះឆ្នោតក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1 គោលបំណងរបស់អ្នកបោះឆ្នោតក្នុងសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤

សម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ប្រារព្វឡើងជាផ្លូវការនាថ្ងៃទី២២ឧសភា។នេះជាសម័យប្រជុំមួយដែលបានអ្នកបោះឆ្នោតនិងប្រជាជនសង្ឃឹមជាច្រើនថា៖នឹងវាយតំលៃត្រឹមត្រូវអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងការកសាងច្បាប់។ អ្នកបោះឆ្នោត Bui Dang Quang ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ មានគោលបំណងថា៖រដ្ឋសភាបន្តលើកកំពស់គុណភាពការកសាងច្បាប់ ជាពិសេសគឺច្បាប់ទាក់ទិនដល់ការងារបង្ការនិងប្រឆាំងអំពើពុករលួយ៖

          “ ខ្ញុំសង្ឃឹមថាបណ្ដាសមាជិកសភាយកចិត្តទុកដាក់និងដោះស្រាយដល់ទីបញ្ចប់រាល់បញ្ហានៅជំពាន់ជំពិនចំពោះប្រជាជន។ ជាពិសេសគឺក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ។ខ្ញុំមានគោលបំណងថា៖អង្គប្រជុំលើកនេះនឹងដោះស្រាយបានបញ្ហាធំៗរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ