ចក្រភពអង់គ្លេសពង្រឹងវិធានការណ៍កាត់បន្ថយជនអន្តោប្រវេសន៍ខុសច្បាប់
(VOVWORLD) - ចាប់តាំងពីដើមឆ្នាំមក មានជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៤ ពាន់នាក់បានចូលចក្រភពអង់គ្លេស តាមរយៈច្រកសមុទ្រ Manche។
ចក្រភពអង់គ្លេសពង្រឹងវិធានការណ៍កាត់បន្ថយជនអន្តោប្រវេសន៍ខុសច្បាប់ (រូបថត៖ TTXVN) |
នៅថ្ងៃទី ១៦ ខែសីហា រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Ben Wallace បានជូនដំណឹងពីការបញ្ជូនបន្ថែមអ្នកជំនាញ មកពីកងទ័ពជើងទឹក និងយន្តហោះមួយគ្រឿង ដើម្បីជួយ ដោះស្រាយ ការធ្វើចំណាកស្រុកខុសច្បាប់របស់ជនអន្តោប្រវេសន៍ តាម រយៈច្រកសមុទ្រ Manche។
មុននេះ នៅថ្ងៃទី ១០ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានអះអាងថាក្រុមឧក្រិដ្ឋជនកំពុងឆ្លងដែនខុសច្បាប់ពីប្រទេសបារាំងចូលចក្រភពអង់គ្លេសតាមរយៈច្រកសមុទ្រ Manche ដោយជិះទូក ហើយលោកបានវាយតម្លៃថា នេះគឺជាសកម្មភាពដ៏គ្រោះថ្នាក់។
ចាប់តាំងពីដើមឆ្នាំមក មានជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៤ ពាន់នាក់បានចូលចក្រភពអង់គ្លេស តាម រយៈច្រកសមុទ្រ Manche ផងដែរ៕