ចិនជប៉ុននិងកូរ៉េខាងត្បូងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី២៤ខែធ្នូ

(VOVWORLD) - កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមរបស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang រួមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In។

នាថ្ងៃទី១០ខែធ្នូក្រសួងការបរទេសចិនបានជូនដំណឹងថាចិនជប៉ុននិងកូរ៉េខាងត្បូងនឹងអនុវត្តកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី២៤ខែធ្នូខាងមុខនេះនៅទីក្រុងឆេងឌូខេត្តស៊ីឈួនប្រទេសចិន។កិច្ចប្រជុំកំពូលនេះនឹងមានការចូលរួមរបស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang រួមជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In។

កិច្ចប្រជុំកំពូលត្រីភាគីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយផ្អែកលើមូលដ្ឋានប្ដូរវេនគ្នារវាងប្រទេសទាំងបី។ ក៏ប៉ុន្តែវាត្រូវបានពន្យារពេលជាច្រើនដងដោយសារតែភាពតានតឹងទំនាក់ទំនងរវាងជប៉ុននិងប្រទេសជិតខាងទាំងពីរទាក់ទងនឹងជម្លោះប្រវត្តិសាស្ត្រនិងជម្លោះដែនដីក៏ដូចជាអស្ថិរភាពនយោបាយនៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ