ចិនដាស់តឿនឲ្យ EU កុំប្រែក្លាយការប្រកួតប្រជែងទៅជាការប្រឈមមុខគ្នា

(VOVWORLD) -ប៉េកាំងមានក្ដីសង្ឃឹមថា ទីក្រុងព្រុចសែលអាចកត់សម្គាល់នូវការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ថ្មីរបស់ចិន រក្សាឥរិយាបថសមភាព និងសត្យានុម័ត ក៏ដូចជាសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងចិន និង EU ដោយឥតឈប់ឈរ។
ចិនដាស់តឿនឲ្យ EU  កុំប្រែក្លាយការប្រកួតប្រជែងទៅជាការប្រឈមមុខគ្នា - ảnh 1 សហភាពអឺរ៉ុបបានអះអាងថាប្រទេសចិនគឺជាដៃគូផងនិងជាគូប្រជែងផ្នែកសេដ្ឋកិច្ចផង (ប្រភព: South EU Summit)

នាថ្ងៃទៅ ១៣ ខែមិនា ចិនបានដាស់តឿនឲ្យ សហភាពអឺរ៉ុប (EU) កុំប្រែក្លាយ “ការប្រកួតប្រជែង ដែលមានផលប្រយោជន៍រវាងដៃគូទាំងពីរ”ទៅជា “ការប្រឈមមុខគ្នា” ក្រោយពីពេលប្លុកនេះបានដាក់ចេញផែនការស្ដីពីរាល់ទំនាក់ទំនងជាមួយប៉េកាំង។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថា ប៉េកាំងមានក្ដីសង្ឃឹមថា ទីក្រុងព្រុចសែលអាចកត់សម្គាល់នូវការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ថ្មីរបស់ចិន រក្សាឥរិយាបថសមភាព និងសត្យានុម័ត ក៏ដូចជាសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងរវាងចិន និង EU ដោយឥតឈប់ឈរ។

កាលពីថ្ងៃទី ១២ ខែមិនា ក្រុមអ្នកតាក់តែងគោលនយោបាយ EU បានប្រកាសផែនការ ១០ ចំណុច ដើម្បីដោះស្រាយរាល់ទំនាក់ទំនងជាមួយចិន ក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែកើនឡើងអំពីការវិនិយោគ និង ឥទ្ធិពលរបស់ប៉េកាំងចំពោះហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលក្នុងនោះមាន បច្ចេកវិទ្យាទូរគមនាគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ