ចំនួនករណីផ្ទុក COVID – 19 ថ្មី ថយចុះជាបន្តបន្ទាប់នៅចិន
(VOVWORLD) - គិតត្រឹមថ្ងៃទី ១៥ខេកុម្ភៈ មានអ្នកជំងឺសុរបចំនួន ៩ ៤១៩ នាក់ផ្ទុក ជំងឺរលាកផ្លូវដង្ហើម COVID-១៩ (nCoV) បានជាសះស្បើយ ហើយត្រូវបានអនុញត្តិឲ្យចាកចេញពីមន្ទីរពេទ្យនៅចិន។ ដោយឡែក នាថ្ងៃទី ១៥ ខែកុម្ភ មានអ្នកជំងឺចំនួន ១ ៣២៣ នាក់ត្រូវបានអនុញាតឲ្យចាកចេញពីមន្ទីពេត្យផងដែរ។
(រូបថត៖ TTXVN) |
ក្នុងថ្ងៃ ១៥ ខែកុម្ភៈ នៅចិន បានរកឃើញ ២០០៩ ករណីឆ្លងថ្មី និង ១៤២ ករណីត្រូវស្លាប់ ដោយសារជំងឺរាតត្បាតរលាកផ្លូវដង្ហើម COVID – 19 (nCoV)។ ដោយឡែក នៅចំណុចកណ្ដាលនៃជំងឺរាតត្បាតនេះ - គឺខេត្ត Hubei តែម្ដង បានរកឃើញ ១៨៤៣ ករណីឆ្លងថ្មីនិង ១៣៩ ករណីត្រូវស្លាប់។ អាស្រ័យហេតុនេះ គឹតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ករណីស្លាបសរុបនៅចិន ដោយសារវីរុស COVID – 19 (nCoV) គឺ ១៦៦៥ នាក់ ចាប់ ពីពេលផ្ទះជំងឺរាតត្បាតុ ហើយមាន មនុស្សចំនួន ៦៨ ៥០០ នាក់ផ្ទុកជំងឺនេះនៅខេត្ត ក្រុងទាំង ៣១។
គិតត្រឹមថ្ងៃ ទី ១៥ ខែកុម្ភៈ មានអ្នកជំងឺសុរបចំនួន ៩៤១៩ នាក់ផ្ទុក ជំងឺរលាកផ្លូវដង្ហើម COVID-19 (nCoV) បានជាសះស្បើយ ហើយត្រូវបានអនុញត្តិឲ្យចាកចេញពីមន្ទីរពេទ្យនៅចិន។ ដោយឡែក នាថ្ងៃទី ១៥ ខែកុម្ភ មានអ្នកជំងឺចំនួន ១ ៣២៣ នាក់ត្រូវបានអនុញាតឲ្យចាកចេញពីមន្ទីពេត្យផងដែរ។
យោងតាមគណៈកម្មការសុខភាពជាតិ ចិនបានឲ្យដឹងថាចំនួនអ្នកឆ្លងថ្មីនៅ ចិនបានថយចុះ ក្នុងថ្ងៃទី ៣ ជាបន្តបន្ទាប់ ហើយករណីឆ្លងថ្មីនៅក្រៅខេត្ត ក៏ Hubei បានថយចុះថ្ងៃទី ១២ ជាបន្តបន្ទាប់៕