ចិននិងអាមេរិកខិតខំប្រឹងប្រែងនាំឲ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមទិសដៅ និងប្រកបដោយស្ថិរភាព

(VOVWORLD) - ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សចិន លោក Yang Jiechi ចាត់ទុកថា ការដែលចិននិងអាមេរិកដោះស្រាយយ៉ាងល្អប្រសើរនូវទំនាក់ ទំនងទ្វេភាគីនឹងជះឥទ្ធិពលទៅលើផលប្រយោជន៍ជាសារវ័ន្តនៃប្រទេសនិងប្រជាជាតិទាំងពីរ ក៏ដូចជាអនាគតនិងជោគវាសនារបស់ពិភពលោកទៀតផង។ 

ចិននិងអាមេរិកខិតខំប្រឹងប្រែងនាំឲ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍយ៉ាងត្រឹមត្រូវតាមទិសដៅ និងប្រកបដោយស្ថិរភាព - ảnh 1ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សចិន លោក Yang Jiechi នៅក្នុងជំនួបជាមួយមន្ត្រីអាមេរិក។ (រូបថត៖ AFP)
នៅថ្ងៃទី៦ ខែតុលា ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹមបក្សចិន លោក Yang Jiechi មានជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅទីក្រុង Zurich ប្រទេសស្វីស សំដៅស្វែងរកវិធានការទម្លុះ ទម្លាយភាពជាប់គាំងក្នុងស្ថានភាពទ្វេភាគី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរ ទស្សនៈគ្រប់ជ្រុងជ្រោយ ស្មោះត្រង់និងជ្រាលជ្រៅអំពីទំនាក់ទំនងចិន-អាមេរិក ក៏ដូច ជាបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាធ្វើ សកម្មភាពដើម្បីអនុវត្តន៍តាមស្មារតីនៃសេចក្ដីអំពាវនាវរបស់ប្រមុខរដ្ឋចិននិងអាមេរិកកាលពីថ្ងៃទី១០ ខែកញ្ញា តាមនោះគ្រប់គ្រងភាពខុសប្លែកឲ្យបានត្រឹមត្រូវ បញ្ចៀស ជម្លោះនិងការប្រឈមមុខដាក់គ្នា សហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងចិន-អាមេរិកឲ្យវិលត្រឡប់ទៅរកគន្លងត្រឹមត្រូវ ឡើងវិញ ហើយអភិវឌ្ឍន៍យ៉ាងស្មោះត្រង់ ប្រកបដោយស្ថិរភាព ព្រមទាំងរក្សាការ សន្ទនានិងទាក់ទងយ៉ាងញឹកញាប់អំពីបញ្ហាសំខាន់ៗផងដែរ។
ប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សចិន លោក Yang Jiechi ចាត់ទុកថា ការដែលចិននិងអាមេរិកដោះស្រាយយ៉ាងល្អប្រសើរនូវទំនាក់ ទំនងទ្វេភាគីនឹងជះឥទ្ធិពលទៅលើផលប្រយោជន៍ជាសារវ័ន្តនៃប្រទេសនិងប្រជាជាតិទាំងពីរ ក៏ដូចជាអនាគតនិងជោគវាសនារបស់ពិភពលោកទៀតផង។ លោកក៏បាន វាយតម្លៃខ្ពស់ចំពោះរាល់សេចក្ដីប្រកាសជាវិជ្ជមាននាពេលថ្មីៗនេះរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden អំពីទំនាក់ទំនងចិន-អាមេរិក ហើយលើកច្បាស់ទស្សនៈ របស់ចិនពាក់ព័ន្ធដល់បញ្ហាតៃវ៉ាន់ ហុងកុង ស៊ីនជាំង ទីបេ សិទ្ធិមនុស្ស ព្រមទាំងតម្រូវ ឲ្យអាមេរិកគោរពអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ ការអភិវឌ្ឍ និងមិនជ្រៀត ជ្រែកទៅក្នុងការងារផ្ទៃក្នុងរបស់ចិនទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ