ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង

ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង - ảnh 1
ចំនួនជនអន្តោប្រវេសន៍ហួរទៅអឺរ៉ុបបន្តបង្កើនយ៉ាងខ្លាំង (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ តុលា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM)
បានឲ្យដឹងថា៖ ចំនួនជនចំណាកស្រុកទៅកាន់ក្រិកបានកើនឡើងដល់ ៤៨
ពាន់នាក់ ក្នុងរយៈពេល ៥ ថ្ងៃ គិតតាំងពីថ្ងៃទី ២១ តុលា តែប៉ុណ្ណោះ ដោយ
កំណើន ចំនួនជនអន្តោប្រវេសន៍ឆ្លងសមុទ្រមេឌីតេរ៉ាណេទៅកាន់អឺរ៉ុបដល់
៦៨១ ពាន់នាក់។ តាមលោក Amin Awad នាយកខុទ្ទកាល័យអគ្គស្នងការ
អ.ស.ប. ទទួលបន្ទុកជនអន្តោប្រវេសន៍ (UNHCR) នៅមជ្ឈឹមបូព៌ារ ថា៖
ជំលោះឡើង ជណ្តើរនៅទីក្រុង Aleppo ស៊ីរី បានរួមចំណែកបង្កើនចំនួនជន
ចំណាកស្រុកឡើង ដល់ ៥ ម៉ឺននាក់។ ទីភ្នាក់ងារសារព័ត៌មាន ANSA ក៏បាន
ឲ្យដឹងថា៖ ចំនួនជន ចំណាកស្រកទៅកាន់ Slovenia បានកើនឡើងដល់ ៤
ម៉ឺននាក់ តាំងពីពេលហុងគ្រីសបិទទ្វាច្រកព្រំដែនជាមួយ  Croatia។ នាថ្ងៃទី
២៣ តុលា Serbia និង Croatia បានយល់ព្រមសហប្រតិបត្តិការសំដៅបង្ក
លក្ខណៈសំរាប់ជនអន្តោប្រវេសន៍ឆ្លងព្រំដែនរវាងប្រទេសទាំង ២ លឿន
ថែមទៀត។ ក្នុងព្រឹត្តិការណ៍ទាក់​ទិនមួយទៀត នាថ្ងៃដដែល អាល្លឺម៉ង់បាន
ប្រកាសនឹងរឹតបន្ទឹងការកំណត់ចំពោះជនអន្តោប្រវេសន៍ដើម្បីទប់ទល់នឹង
រលកជនចំណាកស្រុកពីស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ