ចំនួនមនុស្សស្លាប់ក្នុងការបាក់ដីនៅហ៊ីរ៉ូស៊ីម៉ាកើនឡើងជាបន្ត
|
ភ្នាក់ងារជួយសង្គ្រោះកំពុងស្វែងរកជនបាត់ខ្លួនក្នុងការបាក់ដី
(រូបថតៈ AFP) |
(VOVworld)-ចំនួនមនុស្សស្លាប់ក្នុងការបាក់ដីនៅខេត្ត ហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេស
ជប៉ុន បានកើនឡើង៤៦នាក់ និងនៅមាន៤១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ បណ្តា
ភ្នាក់ងារជួយសង្គ្រោះ កំពុងយកភក់និងសំរាមចេញ ដើម្បីស្វែងរកជន រងគ្រោះ ក្រោយពីការធ្លាក់ភ្លៀងខ្លាំងបានបណ្តាលសោកនាដកម្មបាក់ដីមុន នេះប៉ុន្មានថ្ងៃ។
ប៉ូលីសឲ្យដឹងថា ប្រហែលជានៅមានជនរងគ្រោះជាច្រើនដោយ មិនទាន់មានការ
ជូនដំណឹងថាបាត់ខ្លួន។ប្រការនេះសរឲ្យឃើញថា តួ លេខអ្នកស្លាប់អាចឡើងខ្ពស់
ជាង។
ការបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី២០សីហា បណ្តាលឲ្យ ផ្ទះជាច្រើន
នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាយត្រូវកប់ទៅក្នុងភក់។ បណ្តាអ្នកជំនាញការចាត់ទុកថា អត្រាអ្នកនៅរស់របស់ជនដែលជាប់ក្នុងផ្ទះ គ្មានម្ហូបអាហារគឺដល់៧២ម៉ងដំបូង មានន័យ
ថា ដល់ព្រឹកព្រលឹមថ្ងៃទី២៣សីហាតែប៉ុណ្ណោះ៕