ចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ាននានា

នៅខាងក្រៅសម័យប្រជុំរបស់មហាសន្និបាត អ.ស.ប. លើកទី ៦៧ ដែលកំពុង
ប្រព្រឹត្តទៅនៅទីក្រុង New York (អាមេរិក) នាថ្ងៃទី ២៥ កញ្ញា រដ្ឋមន្ត្រីការបរទេស
ចិន Yang Jiechi បានមានជំនួបចរចារជាមួយសមភាគីរបស់ឥណ្ឌូណេស៊ី ឡាវនិង
មីយ៉ាន់ម៉ា។ ក្នុងជំនួបចរចារជាមួយសមភាគីឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការ បរទេសចិន
Yang Jiechi បានរំលឹកដល់កត្តាអស្ថិរភាពដែលកំពុងកើន ឡើងនិងគំរាមកំហែងដល់
សន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ លោក Yang Jiechi ក៏បានអំពាវ
នាវថា៖កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រូវតភ្ជាប់ជាមួយគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច
និងជំរុញសន្តិភាពក្នុងតំបន់។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក
Natalegawa បានចាត់ទុកថា ៖ ចិននៅរក្សារទំនាក់ទំនងល្អប្រសើជាមូយបណ្ដាប្រទេស
ជាសមាជិកអាស៊ាន និង Jakarta ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប៉េកាំង
សំដៅធ្វើឲ្យស៊ីជំរៅ ទំនាក់ទំនងនេះស៊ីជំរៅថែមទៀត។

ក្នុងជំនួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Thongloun Si Soulith រដ្ឋមន្ត្រីការបរទេស
ចិន Yang Jiechi បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចសហប្រតិ បត្តិការជាមួយ
ឡាវអនុវត្តកិច្ចសន្យាក៏ដូចជាជំរុញផែនការសកម្មភាពដោយឈរលើទំនាក់ទំនងដៃគូរ
យុទ្ធសាស្ត្រលើគ្រប់វិស័យ។

នាថ្ងៃដ៏ដែល ថ្លែងមតិក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung
Lwin រដ្ឋមន្ត្រីការបរទេសចិន Yang Jiechi វាយតំលៃខ្ពស់ចំពោះ ជំហានថ្មីដែលប្រទេស
ទាំង ២ ទទួលបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ សេដ្ឋកិច្ចនិង
មនុស្សធម៍។ លោក Yang Jiechi បានអះអាងថា៖ ប៉េកាំងជានិច្ចកាលជួយឧត្ថម្ភ Nay
Pyi Daw ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រ
លើគ្រប់វិស័យរវាងប្រទេសទាំង ២ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ