ចិនបានទម្លាក់កំហុសអោយវៀតណាមសំដៅបង្វែទិសសាធារណះមតិ
|
នាវាចិនមួយចំនួនបានប្រមូលផ្តុំវាយប្រហារ បុកនាវារបស់វៀតណាម(tuoitre) |
(VOV)_ក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសចិន នារសៀលថ្ងៃទី
២៤ មិថុនា ក្នុងពេលដែលបានសួរអំពីការដែល នាថ្ងៃទី២៣ មិថុនា ស្ថានីយ៍ទូរ
ទស្សជាតិវៀតណាម បានជូនដំណឹងថា៖ នាវាចិនមួយចំនួនបានប្រមូលផ្តុំវាយ ប្រហារ បុកនាវារបស់វៀតណាមនៅក្នុងតំបន់ជំវិញស្ថានីយ៍ខួង Haiyan Shiyou
៩៨១ អ្នកនាំពាក្យ ក្រសួងការបរទេសចិនលោកស្រី Huà Chūnyíng បាននាំចេញ បណ្ដាព័ត៍មានខុសឆ្គង និងថ្កោលទោសនាវារបស់វៀតណាម បានម្ចាសការបុក
នាវារបស់ចិន។ មិនគ្រាន់តែទម្លាក់កំហុសអោយនាវារបស់វៀតណាមប៉ុណ្ណោះទេ
អ្នក នាំពាក្យក្រសួងការបរទេសចិនបានក្រើនរំលឹកវៀតណាមត្រូវដកនាវា និង
បុក្គលិក ចេញពីតំបន់នេះ សំដៅកសាងបរិយាកាសស្ថិរភាពនៅសមុទ្រខាងកើត។
នេះគឺជាការទម្លាក់កំហុសអោយវៀតណាមសំដៅបង្វែរទិសសាធារណះមតិចិន
និងអន្តរជាតិ៕