ចិនប្រកាសសៀវភៅសអំពីផ្នែកអវកាសឆ្នាំ២០១៦

ចិនប្រកាសសៀវភៅសអំពីផ្នែកអវកាសឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃការបាញ់បង្ហោះផ្កាយរណបរបស់ចិននាថ្ងៃទី៣ វិច្ឆិកា (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៧ ធ្នូ ការិយាល័យសារព័ត៌មានរដ្ឋាភិបាលចិនបាន
ប្រកាសសៀវភៅសអំពីផ្នែកអវកាសចិនឆ្នាំ២០១៦។ក្រោមប្រធានបទ “សកម្មភាព
អវកាសរបស់ចិនឆ្នាំ២០១៦” សៀវភៅសនេះបានបូកសរុបការអភិវឌ្ឍន៍នៃផ្នែកអវ
កាសចិនក្នុងរយៈពេល៥ឆ្នាំថ្មីៗនេះ ព្រមទាំងនាំចេញភារកិច្ច គោល នយោបាយនិង
វិធានការអភិវឌ្ឍន៍ផ្នែកនេះក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។សៀវភៅសលើក
ច្បាស់ថា ចិនចាត់ទុកផ្នែកឧស្សាហកម្មអវកាសជាផ្នែកសំខាន់ មួយនៃយុទ្ធសាស្ត្រ
អភិវឌ្ឍន៍លើគ្រប់វិស័យរបស់ប្រទេសជាតិ។ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ចិននឹង
បន្តបង្កើនអានុភាពសរុបភាពនៃផ្នែកឧស្សាហកម្មអវកាស ហើយ ជំរុញខ្លាំងការ
ស្រាវជ្រាវបច្ចេកវិទ្យាទំនើបៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ