ចិនប្រឆាំងជំទាស់ចំពោះដំណើរទស្សនកិច្ចនៅវិហារ Yasukuki របស់សមាជិកសភាជប៉ុន

(VOVworld) – ទំនាក់ទំនងរវាងជប៉ុននិងចិនកើតតានតឹងថែមទៀត បន្ទាប់ពី មន្ត្រីនិងសមាជិកសភាជប៉ុនចំនួន ១៦៨ នាក់ បានទៅទស្សនាវិហារ Yasukuki
ក្នុងនោះ មានឧបនាយករដ្ឋមន្ត្រី ជប៉ុន លោក Taro Aso នាថ្ងៃទី ២៣ មេសា។ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា
ចំពោះដំណើរទស្សកិច្ចនេះរបស់ជប៉ុន។ ក្នុងពេលនោះ បណ្ដាការសែតនៅចិន
បានចាត់ទុកថា៖ កាយវិការនេះបានបង្ហាញនិន្នាការងើបឡើងនៃភាគីស្តាំនិយម
នៅជប៉ុន។ ថ្លែងមតិក្នុងសន្និសីទការសែតមុននេះ អ្នកនាំពាក្យក្រសួងការបរទេស
ចិន លោក Hua Chunying បានស្នើឲ្យជប៉ុនមានទស្សនៈវិស័យដ៏ត្រឹមត្រូវចំពោះ
ប្រវិត្តិសាស្ត្រឈ្លានពានរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងជាមួយបណ្ដាប្រទេស
នៅទ្វីបអាស៊ី។ ក្នុងកាយវិការមួយទៀតនាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរ ទេសជប៉ុន
លោក Fumio Kishida និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក William Burns ដែលកំពុងមានដំណើរទស្សកិច្ចនៅជប៉ុន បានឯកភាពសហប្រតិ បត្តិការយ៉ាង
ជិតស្និតសំដៅទប់ទល់នឹង ស.ប.ប.ក. ក្នុងករណី ប្រទេសនេះអាចដំណើរការ
សាកល្បងកាំជ្រួចនាពេលខាងមុខ។ ក្នុងជំនួបពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់
ទាំង ២ រូបក៏បានឯកភាពថា៖ ជប៉ុននិងអាមេរិកត្រូវបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយកូរ៉េខាងត្បូងអំពីបញ្ហាពោលខាងលើ ផងដែរ។ ទន្ទឹមនឹងនោះ ភាគីទាំង
២ បានពិភាក្សាអំពីរបៀបចាប់ផ្តើមការចរចារ ៦ ភាគីជាមួយព្យុងយ៉ាង។ ទាក់
ទិនដល់បញ្ហាលើឧបទ្វីបកូរ៉េ នាថ្ងៃទី ២៣ មេសា រដ្ឋមន្ត្រីនៃប្រទេសជាសមាជិក
ចំនួន ២៨ ប្រទេសរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន
អំពាវនាវឲ្យព្យុងយ៉ាងបញ្ឈប់រាល់កម្មវិធីនុយក្លេអ៊ែរក៏ដូចជាកម្មវិធីកាំជ្រួចនិង
ចូលរួមបណ្ដាការចរចារអំពីបញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ៕

ចិនប្រឆាំងជំទាស់ចំពោះដំណើរទស្សនកិច្ចនៅវិហារ Yasukuki របស់សមាជិកសភាជប៉ុន - ảnh 1
មន្ត្រីនិងសមាជិកសភាជប៉ុនចំនួន ១៦៨ នាក់ បានទៅទស្សនាវិហារ Yasukuki (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ