ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន - អាស៊ាន

(VOVWORLD) - ទំនាក់ទំនងចិន - អាស៊ានគឺជាទំនាក់ទំនងមានភាពរស់រវើកនិងបង្កប់ដោយ អត្ថន័យដ៏សម្បូរបែបបំផុតនៅក្នុងទំនាក់ទំនងរវាងអាស៊ាននិងដៃគូសន្ទនារបស់ខ្លួន។ នេះបើយោងតាមការវាយតម្លៃរបស់ក្រសួងការបរទេសចិននាពេលថ្មីៗនេះ។
ចិនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន - អាស៊ាន - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian 

នាថ្ងៃទី ៨ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា ដោយការខិតខំរបស់ភាគីទាំងពីរ ទំនាក់ទំនងចិន - អាស៊ានបានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប្រទេសចិននិងអាស៊ាន មិនត្រឹមតែសហការគ្នាបានល្អក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត ការធ្វើឲ្យស្ថិរភាពសេដ្ឋកិច្ច និងធានាបានល្អនូវជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងសម្បូរបែបទៀតផង។

លោក Zhao Lijian បានសង្ឃឹមថា នៅឆ្នាំ ២០២១ គឺជាឆ្នាំដែលអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យកាន់តែជាក់ស្តែងបន្ថែមទៀត ដើម្បី នាំទំនាក់ទំនងទ្វេភាគីឈានឡើងដល់កម្រិតខ្ពស់ថ្មីមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ