ចិនសង្កត់ធ្ងន់ថាកិច្ចសន្ទនាជាដំណោះស្រាយសម្រាប់វិបត្តិអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមេសា ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីដើមឆ្នាំមុន។

ចិនសង្កត់ធ្ងន់ថាកិច្ចសន្ទនាជាដំណោះស្រាយសម្រាប់វិបត្តិអ៊ុយក្រែន - ảnh 1ប្រធានរដ្ឋចិន លោក Xi Jinping។ (ប្រភព៖ AFP/VNA)
យោងតាមលោកប្រធានរដ្ឋ Xi Jinping ការសន្ទនា និងការចរចាគឺជាដំណោះ ស្រាយតែមួយគត់ដែលអាចធ្វើទៅបានចំពោះវិបត្តិអ៊ុយក្រែន។ លោក Xi Jinping បាន ឲ្យដឹងថា ប្រទេសចិននឹងបញ្ជូនបេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុក កិច្ចការអាស៊ី-អឺរ៉ុប ទៅកាន់អ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីបង្កើតទំនាក់ទំនង ទូលំទូលាយជាមួយគ្រប់ភាគី សំដៅស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិ អ៊ុយក្រែន។ លោកប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ជំហររបស់ទីក្រុងប៉េកាំងនោះគឺ ជំរុញសន្តិភាពតាមរយៈការចរចា ព្រមទាំងបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចជួយគាំទ្រ អ៊ុយក្រែនតាមសមត្ថភាពដែលអាចធ្វើទៅបាន។
រីឯខ្លួនវិញ នៅលើគណនី Twitter ផ្ទាល់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្ដែងជំនឿជាក់ថា ការសន្ទនាតាមទូរស័ព្ទនឹងបង្កើត កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ បន្ទាប់ពីការសន្ទនា តាមទូរស័ព្ទ លោកប្រធានាធិបតីអ៊ុយក្រែនបានតែងតាំងលោក Pavel Ryabikin អតីត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រអ៊ុយក្រែន ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅចិន។ អ៊ុយក្រែនមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅចិន ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១នោះទេ។
នាថ្ងៃដដែល សេតវិមានបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ការសន្ទនាតាម ទូរស័ព្ទរវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ប៉ុន្តែបានចាត់ទុកថា នៅតែលឿនពេកដើម្បីនិយាយថា តើ ព្រឹត្តិការណ៍នេះអាចនាំទៅកិច្ចព្រមព្រៀងសន្តិភាពមួយរវាងរុស្ស៊ី និងអ៊ុយក្រែន ដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ