ចិនអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀង៤ខ
|
ចិនអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀង៤ខ (AP) |
Vovworld-អ្នកនាំពាក្យក្រសួងការពារជាតិចិន Geng Yansheng នាថ្ងៃទី២៧
វិច្ឆិកាបានអំពាវនាវជប៉ុនឲ្យគោរពកិច្ចព្រមព្រៀងជាគោលការណ៍៤ខ ដែល
ប្រទេសទាំងពីរទទួលបាននាពេលកន្លងមក។ ថ្លែងមតិនៅសន្និសីទកាសែត
ប្រចាំខែ លោក Geng Yansheng បានឲ្យដឹងថា កិច្ចព្រមព្រៀង៤ខជាលក្ខណៈ
សំរេចកំណត់សំខាន់ដើម្បីកែលំអរទំនាក់ទំនងរវាងចិននិងជប៉ុននិងភាគីទាំងពីរ
ត្រូវគោរពកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ចិនស្នើរភាគី
ជប៉ុនអនុវត្តកិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញដោយសកម្មភាពជាក់ស្ដែងដោះ
ស្រាយសមស្របរាល់បញ្ហារសើបខំប្រឹងប្រែងកែលំអរនិងអភិវឌ្ឍន៍ទំនាក់ទំនង
ទ្វេភាគី។
ចិននិងជប៉ុនទទួលបានកិច្ចព្រមព្រៀងពោលខាងលើនាដើមខែវិច្ឆិកាតាម
នោះភាគីទាំងពីរឯកភាពតភ្ជាប់ឡើងវិញការសន្ទនាអំពីនយោបាយការទូតនិង
សន្តិសុខខណៈដែលទទួលស្គាល់ការខុសប្លែកអំពីគោលជំហរដែលទាក់ទិនដល់
ប្រជុំកោះជំលោះដែលហៅថា Taiyu ជាភាសាចិននិង Senkaku ជាភាសាជប៉ុនលើ
សមុទ្រហ្វាទុង៕