ចាប់ផ្តើមពានរង្វាន់ "ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ បានសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសន្និសីទសារព័ត៌មាន ស្តីពីពានរង្វាន់ “ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam” ឆ្នាំ ២០២៤។
ពានរង្វាន់ឆ្នាំនេះ មានវិញ្ញាសារចំនួន៨ រួមមាន៖ វិញ្ញាសារចំនួន ៥ សម្រាប់ផលិតផលបច្ចេកវិទ្យាឌីជីថលដែលបម្រើការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃវិស័យឧស្សាហកម្មនិងសំណង់; កសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន; ការដឹកជញ្ជូន ប្រៃសណីយ៍ និងឡូជីស្ទិក; ការអប់រំ សុខាភីបាល វប្បធម៌ សង្គម; ហិរញ្ញវត្ថុ ធនាគារ ពាណិជ្ជកម្ម និងសេវាកម្ម។ វិញ្ញាសារចំនួន២ទៀត គឺ "ផលិតផលបច្ចេកវិទ្យាឌីជីថលឆ្នើមបំផុតសម្រាប់ទីផ្សារបរទេស" និង "ផលិតផលបច្ចេកវិទ្យាឌីជីថលដែលមានសក្តានុពល"។ ជាពិសេស ពានរង្វាន់ឆ្នាំនេះបានបន្ថែមវិញ្ញាសារទី៨ គឺ “ផលិតផលបច្ចេកវិទ្យាឌីជីថលថ្មីឆ្នើមបំផុត”។
ក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចាប់ផ្តើមពានរង្វាន់ "ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam" ឆ្នាំ ២០២៤។ រូបថត៖ VGP/HM |
លោក Nguyen Thanh Tuyen អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ នៃក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា៖ “ផលិតផលបច្ចេកវិទ្យាឌីជីថលថ្មី គឺជាវិញ្ញាសារថ្មីទាំងស្រុងសម្រាប់បច្ចេកវិទ្យាថ្មីៗដូចជា AI, Blockchain អ៊ីនធឺណិតនៃវត្ថុ(IOT) ឬ semiconductors។ នៅលើពិភពលោកក៏មានពានរង្វាន់ជាច្រើនដើម្បីលើកតម្កើងបច្ចេកវិទ្យាឌីជីថលថ្មីផងដែរ ហើយនៅឆ្នាំនេះ ទីភ្នាក់ងារអចិន្រ្តៃយ៍ក៏បានស្នើរ និងត្រូវបានអនុម័តឱ្យបើកវិញ្ញាសារថ្មី នោះគឺបច្ចេកវិទ្យាឌីជីថលឆ្នើមបំផុត”។
ក្រោយរយៈពេល ៤ ឆ្នាំនៃការរៀបចំឡើង ពានរង្វាន់ Make in Vietnam បានទទួលផលិតផល សេវាកម្ម និងដំណោះស្រាយបច្ចេកវិទ្យាឌីជីថលរាប់ពាន់ដែលចូលរួមប្រកួតប្រជែង។ ក្នុងនោះ មានរង្វាន់បច្ចេកវិទ្យាឌីជីថលឆ្នើមរាប់រយដែលបាននិងកំពុងនាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាជននិងសហគ្រាស ក្នុងដំណើរការបរិតវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕