ចរាចរណ៍នៅទីក្រុងប៉ារីសទទួលរងភាពជាប់គាំងដោយកូដុកម្ម

ចរាចរណ៍នៅទីក្រុងប៉ារីសទទួលរងភាពជាប់គាំងដោយកូដុកម្ម - ảnh 1
យន្តហោះហោះឡើងពីព្រលានយន្តហោះ Charles de Gaulle នៅទីក្រុងប៉ារីស (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី២៦ មករា កូដុកម្មធំមួយបានប្រព្រឹត្តទៅនៅទូទាំងប្រទេស
បារាំងដោយការចូលរួមរបស់ពលករនៃផ្នែករបរផ្សេងៗជាច្រើន តាំងពីបុគ្គលិកត្រួត
ពិនិត្យចរាចរណ៍ផ្លូវអាកាស អ្នកបើកតាក់ស៊ីដល់គ្រូបង្រៀននិងមជ្ឈដ្ឋាននិយោជិត។
ព្រឹត្តិការណ៍នេះអាចបណ្ដាលឲ្យចរាចរណ៍ផ្លូវអាកាស ក៏ដូចជា ចរាចរណ៍នៅរដ្ឋ
ធានីប៉ារីសទទួលរងភាពជាប់គាំង។ ២០%នៃបរិមាណជើងហោះ ហើរត្រូវបានលុប
ចោលនាថ្ងៃទី២៦ មករា។នៅលើទូទាំងប្រទេស អ្នកបើកតាក់ស៊ី រាប់ពាន់នាក់បាន
ធ្វើកូដុកម្មដើម្បីប្រឆាំងជំទាស់ការប្រកួតប្រជែងរបស់សេវាកម្ម uber មានតំលៃ
ថោក ដែលជាមូលហេតុនាំទៅការធ្លាក់ចុះ២០%ដល់៣០%នៃ ប្រាក់ចំណូលរបស់
សេវាកម្មតាក់ស៊ីប្រពៃណី។កូដុកម្មរបស់អ្នកបើកតាក់ស៊ីកើត ឡើងតាមការអំពាវ
នាវធ្វើកូដុកម្មរបស់អង្គការសហជីពមួយចំនួនដែលទាក់ទិន ដល់កម្មាភិបាលនិង
និយោជិតចំនួន៥លាន៦សែននាក់ដោយសំណូមពរទាមទារ ឲ្យការបង្កើន
ប្រាក់ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ