ឆ្នាំសកល២០២១៖ ខេត្ត Khanh Hoa ជំរុញការទាក់ទាញភ្ញៀវទេសចរ
(VOVWORLD) - តាំងពីដើមឆ្នាំ២០២១ ផ្នែកទេសចរណ៍ Khanh Hoa បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារនៅទីក្រុង ញ៉ាត្រាង ទីក្រុងហាណូយ និងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង ដើម្បី ផ្សព្វផ្សាយទេសចរណ៍។
ភ្ញៀវទេសចរជិះទូកទស្សនាឈូងសមុទ្រ Nha Trang។ |
កម្មវិធីជំរុញទេសចរណ៍ឆ្នាំ២០២១របស់ខេត្ត Khanh Hoa គឺសំដៅ បង្កើនការតភ្ជាប់សហគ្រាស ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឲ្យបាន ច្រើនថែមទៀត។ តាមនោះ តាំងពីដើមឆ្នាំ២០២១ ផ្នែកទេស ចរណ៍ Khanh Hoa បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងម្ហូបអាហារនៅទីក្រុង ញ៉ាត្រាង ទីក្រុងហាណូយ និងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង ដើម្បី ផ្សព្វផ្សាយទេសចរណ៍។ លោក Pham Minh Nhut អនុប្រធានសមាគមន៍ ទេសចរណ៍ Nha Trang – Khanh Hoa បានឲ្យដឹងថា៖
“យើងខ្ញុំដាក់ចេញផែនការលម្អិតសម្រាប់ដំណាក់កាល៣ខែ ឬ ៦ខែ។ កម្មវិធីជំរុញទេសចរណ៍ឆ្នាំ២០២១ នឹងផ្ដោតសំខាន់ទៅលើការទាក់ទាញ ភ្ញៀវទេសចរក្នុងស្រុក តាមរយៈកម្មវិធី Caraval ការផ្សព្វផ្សាយផលិតផល និងរូបភាពទីក្រុង Nha Trang – Khanh Hoa ទៅដល់ខេត្ត ក្រុងនានានៅ តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង និងខេត្ត Dong Nai”។
គួរជម្រាបបន្ថែមទៀតថា ខេត្ត Khanh Hoa នាបច្ចុប្បន្ន មានមូលដ្ឋាន ស្នាក់នៅជាង១.១០០ កន្លែង ដោយមានបន្ទប់ជាង៥ម៉ឺន៕