ឆ្នាំ២០១៥៖យថាទស្សន៍អំពីទីផ្សារអចលនវត្ថុមានការរីកចំរើន
|
ឆ្នាំ២០១៥៖យថាទស្សន៍អំពីទីផ្សារអចលនវត្ថុមានការរីកចំរើន |
(VOV)_ក្នុងនាទី ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ ភ្ញៀវគិត្តិយសដើមដំបូងរបស់ឆ្នាំ
មមែសប្តស័ក រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Trinh Dinh Dung បានអោយដឹងថា៖ ទស្សនះ១ក្នុងចំណោមទស្សនះសំខាន់ៗ និងកំណត់ទីផ្សារអចលនវត្ថុស្ដា
ឡើងវិញ នោះគឺជាការផ្សាភ្ជាប់ដំណោះស្រាយសំរាប់ទីផ្សារអចលនវត្ថុ ជាមួយការ
អនុវត្តយុទ្ធសាស្ត្រផ្ទះស្នាក់នៅនៅលើទូទាំងប្រទេស។លោក Trinh Dinh Dung បាន
អោយដឹងថា៖
“ នាបច្ចុប្បន្ន តម្រូវការអំពីផ្ទះស្នាក់នៅគឺច្រើនណាស់។ ពីឥឡូវនេះដល់ឆ្នាំ២០២០ វៀតណាមត្រូវការផ្ទះល្វែងចំនួន១លាន។ ដើម្បីអភិវឌ្ឍន៍បានផ្ទះស្នាក់
នៅសង្គមខ្លាំងជាង គឺត្រូវមានប្រភពផ្គត់ផ្គង់ផ្ទះស្នាក់នៅសង្គមច្រើនជាងសំរាប់
ប្រជាជន បានជាយើងត្រូវបន្តសុក្រិតប្រព័ន្ធច្បាប់ដែលទាក់ទិនដល់ការអភិវឌ្ឍន៍
ផ្ទះស្នាក់នៅ។ ទីពីរគឺបណ្តាតំបន់ត្រូវកសាងកម្មវិធីអភិវឌ្ឍន៍ផ្ទះស្នាក់នៅ ជាពិ
សេសគឺផ្ទះស្នាក់នៅសង្គម…លៗ”
តាមរដ្ឋមន្ត្រី Trinh Dinh Dung ថា៖ ទីផ្សាអចលនវត្ថុ ត្រូវបានស្ដាឡើងវិញ
និងប្រភពផ្គត់ផ្គង់ផ្ទះស្នាក់នៅកាន់តែច្រើនជាង តំលៃផ្ទះក៏ស្ថិរភាពជាង។ ដូច្នេះ
នេះគឺជាឱកាសល្អសំរាប់ប្រជាជនដែរ៕