ជើងហោះហើរចំនួន ១២ ដែលដឹកជនវៀតណាមពីអាមេរិកមកវៀតណាមវិញទើប ទទួលបានអាជ្ញាប័ណ្ណ

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ទើបទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរសហរដ្ឋអាមេរិកដើម្បីអនុវត្តជើងហោះហើរចំនួន ១២ លើក ដែលនាំពលរដ្ឋវៀតណាមពីអាមេរិកវិលត្រឡប់មកវៀតណាមវិញ នៅឆ្នាំ ២០២១។ 

អាជ្ញាប័ណ្ណរបស់រដ្ឋបាលសន្តិសុខដឹកជញ្ជូនអាមេរិក (TSA) ត្រូវបានចេញនៅថ្ងៃទី ៨ មិថុនា កន្លង មក ជាលក្ខខណ្ឌច្បាប់សំខាន់បំផុតសម្រាប់ជើងហោះហើរទាំងនេះត្រូវចាប់ផ្តើម។

ដើម្បីត្រៀមរៀបចំបែបបទស្របច្បាប់សម្រាប់ជើងហោះហើរទាំង ១២ នេះ ក្រុមហ៊ុនអាកាស ចរណ៍វៀតណាម Vietnam Airlines បានធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរផ្សេងទៀត ដូចជា ក្រសួងដឹកជញ្ជូនអាមេរិក DOT, នាយកដ្ឋានអាកាសចរណ៍សហព័ន្ធសហព័ន្ធ (FAA) ស្ថាប័នគយនិងការពារព្រំដែនអាមេរិក (CBP) នាយកដ្ឋានអាកាសចរណ៍វៀតណាមនិងអាជ្ញាធរអាកាសយានដ្ឋាន ដែលក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងធ្វើប្រតិបត្តិការឆ្លងកាត់។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងរៀបចំផែនការប្រតិបត្តិការ ១២ ជើងហោះហើរ ដើម្បីនាំជនវៀតណាមពីសហរដ្ឋអាមេរិកវិលត្រឡប់មកវៀតណាម។ ជើងហោះហើរលើកដំបូងគ្រោងនឹងចេញដំណើរនៅថ្ងៃទី ២២ ខែមិថុនា ដែលចេញដំណើរពីទីក្រុងហាណូយទៅទីក្រុងវ៉ាស៊ីនតោន តាមរយៈការឈប់សម្រាកនៅ  Alaska ហើយវិលត្រឡប់មកវៀតណាមវិញនៅថ្ងៃទី ២៤ ខែមិថុនា ដោយរយៈពេលហោះហើរសរុបមានរយៈពេលយ៉ាងតិចជាង ៣០ ម៉ោង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ