ជនជាតិវៀតណាម ៣ នាក់ត្រូវស្លាប់នៅក្នុងការវាយប្រហារដោយរថយន្តនៅអេហ្ស៊ីប
(VOVWORLD) - នៅវេលាម៉ោង ១៨ និង ១៥ នា ទី ថ្ងៃទី ២៨ ខែធ្នូ មានការបំផ្ទុះគ្រាប់បែកនៅ អេហ្ស៊ីបដែលបណ្តាលឲ្យមនុស្សចំនួន ៣ នាក់ត្រូវស្លាប់និងរងរបួស ១២ នាក់។
ទិដ្ឋភាពនៃកន្លែងកើតហេតុ (រូបថតៈ AFP) |
ការផ្ទុះនេះត្រូវកើតមានឡើងនៅតាមវិថី El-Maryoutiya ក្នុងខ័ណ្ឌ Haram ស្រុក Giza នៃប្រទេសអេហ្ស៊ីប ខណៈដែល ឡានដឹកអ្នកទេសចរ វៀតណាមចំនួន ១៥ នាក់ របស់ Saigontourist កំពុងជិះលើឡានក្រុងដើម្បីទៅកាន់ព្រលានយន្តហោះវិលត្រឡប់មកប្រទេសវៀតណាមវិញ។ កងកម្លាំងសន្តិសុខអេហ្ស៊ីបបានមានវត្តមាននៅកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។ បច្ចុប្បន្ន មិនទាន់មានក្រុមណាទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong សួរសុខទុក្ខជនរងគ្រោះ (រូបថតៈ VOV) |
បន្ទាប់ពីកើតមានឡើងឧបទ្ទវហេតុភ្លាមៗនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអេហ្ស៊ីបលោក Tran Thanh Cong បានទៅដល់កន្លែងកើតហេតុ និងបានទៅមន្ទីរពេទ្យ Al Haram ដែលជនរងគ្រោះត្រូវបានព្យាបាល ដើម្បីសាកសួរសុខទុក្ខ លើកទឹកចិត្តនិងក្តាប់ សភាពការណ៍។ ឯកអគ្គរដ្ឋទូតលោក Tran Thanh Cong បានអះអាងថា ស្ថានទូតវៀត ណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋនិងជួយ សង្គ្រោះជនរងគ្រោះឱ្យជាសះស្បើយដើម្បីវិលត្រឡប់មកវៀតណាមក្នុងពេលឆាប់ៗនេះ។
ក្នុងករណីដែលត្រូវការជំនួយ ពលរដ្ឋវៀតណាមអាចទាក់ទងតាមខ្សែ Hotline របស់ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីប +201060396518 ឬបណ្តាញការពារពលរដ្ឋ +84981848484 ឬលេខទូរស័ព្ទ Hotline របស់ស្ថានអគ្គកុងស៊ុល : 0965411118 ។
នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Moustafa Madbouly សាកសួរសុខទុក្ខជនរងគ្រោះ (រូបថតៈ FT) |
នាយប់ថ្ងៃដដែល នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mostafa Madbouli បានទៅកាន់មន្ទីរពេទ្យ ដើម្បីសាកសួរសុខទុក្ខដល់ភ្ញៀវទេសចរវៀតណាមដែលត្រូវរងរបួស។ លោករូបនេះបានឲ្យដឹងថា រដ្ឋមន្ត្រីទេសចរណ៍អេហ្ស៊ីបនឹង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមនៅអេហ្ស៊ីបនាពេលឆាប់ៗនេះ។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតគឺត្រូវជួយឧបត្ថម្ភផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរទាំងអស់៕