ជំនួបចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងវៀតណាមនិងអាហ្សង់ទីន

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh រដ្ឋមន្រ្តីការបរទេសនិងជំនឿសាសនាអាហ្សង់ទីនលោក Jorge Faurie បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ជំនួបចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងវៀតណាមនិងអាហ្សង់ទីន - ảnh 1

នៅជំនួបចរចានាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីលោក Jorge Faurie បានឯកភាពគ្នាថា ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាហ្សង់ទីនក្នុងអំឡុង៤៥ឆ្នាំកន្លងទៅ មានការអភិវឌ្ឍយ៉ាងសកម្មលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយកាន់តែជិតស្និទ្ធដែលត្រូវបានបង្ហាញតាមរយៈដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជំនួបចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងវៀតណាមនិងអាហ្សង់ទីន - ảnh 2

រដ្ឋមន្រ្តីលោក Jorge Faurie បានអះអាងថា អាហ្សង់ទីនចាត់ទុកវៀតណាមជាដៃគូសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយវាយតំលៃខ្ពស់ចំពោះតួនាទី ឋានៈរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក ព្រមទាំងមានគោលបំណង់ចង់បង្កើនថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ពិសេសគឺលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវរក្សនិងបង្កើនការទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាននិងសន្តិសុខការពារជាតិជាដើម។ ភាគីទាំងពីរក៏បានអះអាងថា នឹងសហការយ៉ាងស្អិតរមួតនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកានិងអង្គការពហុភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ