ជំនួបប្រាស្រ័យពន្លឿនពាណិជ្ជកម្មវៀតណាម-ជប៉ុន
|
គណះប្រតិភូសម្ព័ន្ធសមាគមន៍អាជីវករ និងសមាគមមិត្តភាពជប៉ុន-វៀតណាម ទីក្រុង Sakai (TTXVN) |
(VOV)_នាយប់ថ្ងៃទី២២សីហា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យ
ពន្លឿនពាណិជ្ជកម្ម និងវិនិយោគវៀតណាម-ជប៉ុន ជាមួយការចូលរួមរបស់អង្គភាព អាជីវកម្មចំនួនជិត៤០អង្គភាពនៃប្រទេសទាំងពីរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅក្នុង
ឱកាស ដែលគណះប្រតិភូសម្ព័ន្ធសមាគមន៍អាជីវករ និងសមាគមមិត្តភាពជប៉ុន-វៀតណាម ទីក្រុង Sakai ( ជប៉ុន) មកស្វែងយល់អំពីបរិយាកាសវិនិយោគនៅវៀតណាម និងចូលរួមពិធីបុណ្យជប៉ុននៅ Hoi An ( Da Nang - ភាគកណ្ដាលវៀតណាម) ។ នៅទី
នេះ បណ្ដាអង្គភាពអាជីវកម្មជប៉ុនបានឧទ្ទេសនាមអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម
របស់ទីក្រុង ហូជីមិញ រួមជាមួយបណ្ដាវិស័យដែលទីក្រុងអាទិភាពវិនិយោគ …។ល។
លោក Kato Hitoshi ប្រធានសមាគមន៍មិត្តភាពជប៉ុន-វៀតណាម ទីក្រុង Sa Kai (ជប៉ុន) បានអោយដឹងថា÷
“ ឆ្នាំនេះមានអត្ថន័យសំខាន់ណាស់ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ទន្ទឹមនឹងការរៀបចំបណ្ដាសកម្មភាពរំលឹក ខួបអនុស្សាវរីយ៍នោះ យើងត្រូវគិតអំពីអនាគត ធ្វើយ៉ាងម៉េចដើម្បីទំនាក់ទំនងនេះកាន់តែ អភិវឌ្ឍន៍ល្អជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ធ្វើ់យ៉ាងម៉េចដើម្បីប្រទេសទាំងពីរមានការយល់ដឹង អំពីវប្បធម៌ផង និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ផង៕”