ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី ២៤ មេសា
គណះប្រតិភូអតីតទាហានសូវៀត ( រុស្ស៊ី អ៊ុយក្រែន បេឡារុស) បានមានជំនួបសន្ទ
នាជាមួយអតីតយុទ្ធជនកងទ័ពជើងអាកាស វៀតណាម។ នៅទីនេះ បណ្ដាអតីតយុទ្ធ
ជនបានរំលឹក ឡើងវិញបណ្ដាអនុស្សាវរីយ៍ ក្នុងដំណាក់កាលតស៊ូប្រឆាំងចក្រពត្តិអា
មេរិក របស់ ប្រជាជាតិវៀតណាម។ វរសេនីយ៍ឯក Doan The Hung បានអោយដឹងថា÷
“ បណ្ដាអ្នកជំនាញការសូវៀតបានបង្ហាត់ បង្រៀនយើងខ្ញុំអស់ពីកម្លាំងកាយចិត្ត។
ថែមទាំង សមមិត្តទាំងនេះបានចូលរួមការតស៊ូរផ្ទាល់ និងណែនាំអោយខ្ញុំក្នុងការតស៊ូរ ប្រយុទ្ធទៀតផង។”
ក៏នៅទីនេះ បណ្ដាអតីតយុទ្ធជនសូវៀតបានសម្ដែងការកោតសរសើរអំពីមហា
ជ័យជំនះ និទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ របស់កងទ័ពនិងប្រជាជនវៀតណាម និងអះអាងថាជំនួបប្រាស្រ័យនេះ ជាស្ពានតភ្ជាប់
រវាង អតីតកាល ជាមួយអនាគត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយ
បណ្ដា ប្រទេសរុស្ស៊ី អុយក្រែន បេឡារុស កាន់តែអភិវឌ្ឍន៍ពីមួយថ្ងសទៅមួយថ្ងៃ៕
|
ជំនួបប្រាស្រ័យរវាងអតីតទាហានសូវៀតនិងអតីតយុទ្ធជនវៀតណាម( giaoduc.net.vn) |