ជំនួបប្រាស្រ័យវិទ្យាសាស្ត្រ៖សហគមន៍អាស៊ាន ២០១៥ និងសភាពការណ៍នាបច្ចុប្បន្ននៅសមុទ្រខាងកើត
|
បណ្ឌិត Hassan Wirajuda អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី |
(VOV)_ ជំនួបប្រាស្រ័យវិទ្យាសាស្ត្រ៖សហគមន៍អាស៊ាន ២០១៥ និងសភាព
ការណ៍ នាបច្ចុប្បន្ននៅសមុទ្រខាងកើត ត្រូវបានរៀបចំឡើងនាថ្ងៃទី ២ កក្កដា នៅ រដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់បណ្ឌិត Hassan Wirajuda អតីតរដ្ឋ
មន្ត្រី ការបរទេសឥណ្ឌូនេស៊ី។ថ្លែងមតិនៅទីនេះ បណ្ឌិត Hassan Wirajuda បានអះ អះងថា៖ ដើម្បីកសាងបានសហគមន៍អាស៊ាន នាឆ្នាំ ២០១៥ គឺប្រទេសជាសមា
ជិកនានា ត្រូវធ្វើសមាហរណកម្មទូលាយជាង ស៊ីជំរៅជាង និងបង្រួញគំលាតរវាង
បណ្ដាសមាជិកក្នុងប្លុក។ តាម បណ្ឌិត Hassan Wirajudaថា៖ បណ្ដាប្រទេសជា
សមាជិកអាស៊ានត្រូវមានជំនួបប្រាស្រ័យរវាងសមាជិកនានា ហើយបន្ទាប់នោះគឺ
ជាមួយចិន និងប្រទេសមហាអំណាចមួយចំនួនទៀត។ លោកបានលើកច្បាស់ថា៖
ផ្លូវតែមួយគត់ ដើម្បីដោះស្រាយជំលោះនៅលើសមុទ្រខាងកើត នោះគឺភាគីនានា
ត្រូវត្រឡប់មកតុចរចារឡើងវិញ ហើយមិនដោះស្រាយបានបញ្ហានៅលើសមុទ្រខាង
កើតដោយអំពើហឹង្សារទេ។ចំពោះទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ី
បណ្ឌិត Hassan Wirajuda បានចាត់ទុកថា៖ ប្រទេសទាំងពីរត្រូវជំរុញខ្លាំងទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រ រួមគ្នាអភិវឌ្ឍន៍ និងដោះស្រាយបណ្ដាបញ្ហាសំខាន់ៗនៅក្នុង តំបន់ រួមទាំងភាពតានតឹងនៅលើសមុទ្រខាងកើត៕