ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក
|
ជំនួបប្រាស្រ័យអង្គភាពអាជីវកម្មស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងឆែក |
(VOV)_នាថ្ងៃទី១០ មិនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក
លោក Truong Manh Son បានធ្វើអធិបតីនៅជំនួបប្រាស្រ័យ នាដើមនិទាឃរដូវ ជា
មួយអាជីវករឆ្នើមចំនួន២០រូប របស់សហគមន៍ជនវៀតណាម ដើម្បីស្វែងរកវិធាន
ការពង្រីកតួនាទីជាស្ពានតភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ លោក Truong
Manh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងឆែក យកចិត្តទុកដាក់ដល់ទីផ្សារបស់
គ្នា ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរគ្មានលក្ខណះប្រកួតប្រជែងទេ ហើយនោះគឺ
ជាការជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ក្នុងយុទ្ធសាស្ត្រនាំចេញ នាំចូល ដល់ឆ្នាំ
២០២០ ក្រសួងឧស្សហ ពាណិជ្ជកម្មឆែក បានដាក់វៀតណាមចូលក្នុងចំណោម
ទីផ្សារអាទិភាពចំនួន១២ និងជាប្រទេសអាស៊ីតែមួយ១នៅក្នុងបញ្ជីរាយនាមនេះ។
រីឯ ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមក៏ដាក់ទីផ្សារឆែកចូលក្នុងចំណោមទី
ផ្សារពោពេញសក្ដានុភាពដែរ។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Truong Manh Son ក៏
បានអះអាងនូវតួនាទីដ៏សែនសំខាន់របស់បណ្ដាអង្គភាពអាជីវកម្មវៀតណាមនៅ
ឆែក ក្នុងកិច្សហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងប្រទេសទាងពីរ ហើយក្រើនរំលឹក
អំពីការបង្កើតមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មវៀតណាម-ឆែកនៅទីក្រុង Praha
(ឆែក) ផងដែរ៕