ជំនួបពិភាក្សានិងកិច្ចប្រជុំរួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha
នាថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងភរិយា
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញ
ទស្សនកិច្ចនៅថៃ។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha
ហើយក្រោយមកក៏ដំណើការកិច្ចប្រជុំ រួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ
លើកទី៣ ផងដែរ។
នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានជូនដំណឹងទៅវិញទៅមកអំពីស្ថាន
ភាពអភិវឌ្ឍន៍របស់ប្រទេសនិមួយ។ លោក Nguyen Tan Dung បានអះអាងថា៖
វៀតណាម ជានិច្ចកាលគោរព ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកទៅលើស្មារតីដៃគូយុទ្ធសាស្ត្រជាមួយថៃ គាំទ្រថៃ ដើរតួនាទី និងរួមវិភាគទានយ៉ាងសកម្ម ក្នុងសន្តិភាព ស្ថិរភាព
និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នៅក្នុងតំបន់និងលើពិភពលោក។រីឯនាយក
រដ្ឋមន្ត្រីថៃលោក Prayut Chan Ocha សម្ដែងគោលបំណងរួមសហប្រតិបត្តិការស្អិត
រមួតជាមួយគ្នា នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ប្រកបដោយប្រសិទ្ធិ
ភាព ជាក់ស្ដែងថែមទៀត។
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់
ដែលបានយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានអះអាងជាថ្មីម្តង់ទៀត អំពី
ការសន្យាបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នា និងប្រទេសជាសមាជិក
អាស៊ាននានា ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥
និងដំណាក់កាលជាបន្ត។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ របស់ភាគីនានា ក្នុងការអនុវត្ត
ដោយទៀងទាត់និងប្រកបដោយ ប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិ
របស់បណ្ដាភាគីនៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី
សមស្របជាមួយច្បាប់អន្តរជាតិ ហើយខំប្រឹងប្រែងទទួលអោយបានក្រមប្រតិបត្តិ
សំរាប់ភាគីទាំងឡាយនៅសមុទ្រខាងកើត (COC)៕