ជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងទួរគីពុំទទួលបានចំណុចលោតផ្លោះ

(VOVworld)-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងសមភាគីទួរគី  Mevlut
Cavusoglu បានមានការជួបគ្នានាថ្ងៃទី៣ធ្នូ នៅខាងក្រៅសន្និសិទ្ធថ្នាក់រដ្ឋមន្ត្រី អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ដែលកំពុងបានប្រព្រឹត្តទៅ
នៅរដ្ឋធានី Belgrade ប្រទេស Serbia។ ប៉ុន្តែជំនួបនេះ បានស្ថិតនៅកម្រិតភាគី ទាំងពីរមានគោលបំណង មិនទុកឲ្យភាពតានតឹងឡើងជណ្តើរក្នុងទំនាក់ទំនង ទ្វេភាគីប៉ុណ្ណោះដោយពុំទាន់សម្រេចបានចំណុចលោតផ្លោះណាមួយឡើយ។
តាមរដ្ឋមន្ត្រី ការបរទេសទួរគី ប្រការសំខាន់គឺទាំងម៉ូស្គូនិងAnkara សុទ្ធតែត្រៀម
ខ្លួនជាស្រេចជួបសន្ទនាទ្វេភាគី​ សំដៅដោះស្រាយភាពតានតឹងនាសព្វថ្ងៃ។
លោករូបនេះក៏ បានលុបចោលការចោទប្រកាន់របស់រុស្ស៊ីថា ទួរគីនាំចូលប្រេង
រ៉ែពីអង្គការរដ្ឋ អ៊ីស្លាមស្វ័យប្រកាស (IS) ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ