ជំនួបសន្ទនាលើកទី២ស្ដីពីការងារបង្កាប្រឆាំងនឹងអំពើពុករលួយ
(VOV)_ជំនួបសន្ទនាដោយប្រធានបទ៖ តួនាទីរបស់អង្គភាពអាជីវកម្ម និងផ្នែក ឯកជនក្នុងការងារបង្កាប្រឆាំងអំពើពុករលួយ ត្រូវបានប្រព្រឹត្តទៅនៅរដ្ឋធានីហា
ណូយ នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា។ ថ្លែងមតិនៅទីនេះ អគ្គអធិការរដ្ឋាភិបាលវៀតណាម
លោក Huynh Phong Tranh បានអោយដឹងថា៖
“ ជំនួបសន្ទនាលើកទី១២អំពីការងារបង្កា ប្រឆាំងអំពើពុករលួយនេះ គឺសកម្ម ភាព១មានអត្ថន័យជាច្រើន ចំឱកាស និងជាក់ស្ដែង។ ខ្ញុំជឿជាក់ថា៖ បណ្ដារបាយ ការណ៍ស្រាវជ្រាវ ការផ្តល់មតិ និងការឧទ្ទេសនាមអំពីរូបសណ្ឋានល្អជាក់ស្ដែង និង
ការចែក រំលែកបទពិសោធន៍នៅក្នុងជំនួបសន្ទនានេះនឹងបានបណ្ដាស្ថាប័នវៀត ណាមស្រាវជ្រាវយ៉ាងម៉ត់ចត់ដើម្បីទទួលយកអនុវត្តអោយសមស្របជាមួយស្ថាន
ភាព ជាក់ស្ដែងនៅវៀតណាម។”
|
ជំនួបសន្ទនាលើកទី២ស្ដីពីការងារបង្កាប្រឆាំងនឹងអំពើពុករលួយ(http://noichinh.vn/) |
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាសថា៖ វៀតណាមជានិច្ចកាលចាត់ទុកការងារបង្កាប្រឆាំងនឹងអំពើពុករលួយជាភារកិច្ចរបស់
ប្រព័ន្ធនយោបាយទាំងមូល សង្គមទាំងមូល ដែលក្នុងនោះសហគមន៍អង្គភាពអាជីវ
កម្មដើរតួនាទីដ៏សែនសំខាន់៕