ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម
|
ជំនួបសន្ទនា៖១០ឆ្នាំប្រធានាធិបតី Hugo Chavez មកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_នាថ្ងៃទី១៩ មេសា នៅទីក្រុងហាណូយ ស្ថានទូត Bolivar វីណេហ្ស៊ូ
អេឡាប្រចាំនៅវៀតណាម បានរួមសហការជាមួយវិទ្យាស្ថាននយោបាយជាតិហូ
ជីមិញ បានរៀបចំជំនួបសន្ទនាស្ដីអំពី៖ទិវាអន្តរជាតិសាមគ្កីជាមួយវីណេហ្ស៊ូអេឡា
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី១០នៃទិវាប្រធានាធិបតី Hugo Chaves
មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ខែសីហាឆ្នាំ ២០០៦) និង១០ឆ្នាំ
បង្កើតស្ថានទូតវីណេហ្ស៊ូអេឡាប្រចាំនៅវៀតណាម (ខែមករាឆ្នាំ២០០៦)។ ថ្លែង
មតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Viet Thao នាយករង វិទ្យាស្ថាន
នយោបាយជាតិហូជីមិញ និងជាប្រធានសមាគមមិត្តភាពវៀតណាម-វីណេហ្ស៊ូ
អេឡា បានសង្កត់ធ្ងន់ថា៖ ប្រជាជនវៀតណាមជានិច្ចកាលលៃទុកមនោសញ្ជេត
នាមិត្តភាព កក់ក្តៅ និងសាមគ្គីភាពចំពោះប្រជាជនវីណេហ្ស៊ូអេឡា។ ភាគីទាំងពីរ
ជានិច្ចកាលរួមសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកានានា។ រីឯ ឯកអគ្គរដ្ឋទូត វីណេហ្ស៊ូអេឡា Jorge Rondon Uzcategui បានអោយដឹងថា៖ ការបើកស្ថាន
ទូតវីណេហ្ស៊ូអេឡា នាខែមករាឆ្នាំ ២០០៦ បានគូសសញ្ញាសំខាន់អំពីវត្តមាន និង
ជាជំហានត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចប្រវត្តិសាស្ត្រ របស់ប្រធានា
ធិបតី Hugo Chaves នៅវៀតណាម។នេះគឺជាពេលវេលា ដែលបានប្រទេសទាំងពីរ
ឯកភាព ធ្វើគ្រប់បែបយ៉ាងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការយូរអង្វែង លើគ្រប់ជ្រុងជ្រោយ៕