ជំនះពុះពាលើការស្ថិតស្ថេរដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍។
VOV -  
(VOV) /  
|
កិច្ចប្រជុំ Onlines ទូទាំងប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំឡើង |
VOV-រាល់សមិទ្ធិដែលទទួលបានក៏ដូចជាបញ្ហានៅស្ថិតស្ថេរក្នុងការងារ
អភិវឌ្ឍន៍ទេសចរណ៍ពីឆ្នាំ២០១០មកត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ Onlines
ទូទាំងប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំឡើងនាព្រឹកថ្ងៃទី២៩សីហា។ តាមការវាយតំលៃរួម ទេសចរណ៍វៀតណាមក្នុង
ប៉ុន្មានឆ្នាំកន្លងទៅបានមានការបោះជំហានយ៉ាងខ្លាំងលើគ្រប់វិស័យ។
ព្រឹត្តិការណ៍ទេសចរណ៍ធំៗសំខាន់ជាច្រើននៃប្រទេសជាតិនិងដំបន់ត្រូវបានធ្វើ
ឡើងនៅវៀតណាម។ ក្នុងរយៈពេល២ឆ្នាំកន្លងមក បរិមាណភ្ញៀវបរទេសមក
វៀតណាមបានកើនខ្ពស់ជាបន្តបន្ទាប់ ទន្ទឹមនឹងនោះទេសចរណ៍ក្នុងប្រទេសក៏
មានកំណើនខ្ពស់ពិសេសគឺការអភិវឌ្ឍន៍ទេសចរណ៍សំរាកលំហែកាយសមុទ្រ។
តាមបណ្ដាអ្នកជំនាញការថា ទោះបីមានកំណើនខ្ពស់អំពីបរិមាណប៉ុន្តែការ
អភិវឌ្ឍន៍នេះមិនទាន់ស័ក្កសមនឹងសក្ដានុភាពឧត្តមភាពទ្រង់ទ្រាយលក្ខណៈ ផលិតផលទេសចរណ៍របស់វៀតណាមនាបច្ចុប្បន្នឡើយ។ដើម្បីទេសចរណ៍ វៀតណាមអភិវឌ្ឍន៍យ៉ាងជំនាញនិងចីរភាព វិធានការមួយចំនួនត្រូវបាន លើកឡើងសំដៅបង្កើតការលោតផ្លោះក្នុងឆ្នាំ២០១២និងបណ្ដាឆ្នាំជាបន្តគឺ កែលំអរបរិយាកាសទេសចរណ៍លើកកំពស់គុណភាពរបស់ជួរមគ្គទេស
ទេសចរណ៍និងសេវ៉ាកម្មមួយចំនួនទៀតផង៕
VOV
-VOV