ជនរួមជាតិខ្មែរណាមបូសប្បាយរីករាយទទួលពិធីសែនដូនតា
(VOV)_ក្នុងប៉ុន្មានថ្ងៃនេះ ជនរួមជាតិខ្មែរជាង១លាននាក់ នៅបណ្ដាខេត្ត ទីក្រុង នៅភាគខាងត្បូងវៀតណាម កំពុងទទួលរៀបចំពិធីសែនដូនតា ក្នុងបរិយាកាសដ៏ស
ប្បាយរីករាយនិងផុលផុស។
|
ជនរួមជាតិខ្មែរណាមបូសប្បាយរីករាយទទួលពិធីសែនដូនតា |
ក្នុងឆ្នាំ២០១៤នេះ ជនរួមជាតិខ្មែរនៅភូមិ Rach Sen ឃុំ Thanh Phu ស្រុក My
Xuyen ខេត្ត Soc Trang ក្ដីសប្បាយរីករាយបានកើនឡើងជា២ដង ពេលដែលផ្លូវ តភ្ជាប់ភូមិជាមួយផ្លូវជាតិ១អាទើបនឹងបានសម្រេចដាក់អោយប្រើប្រាស់។ នេះគឺជា គោលបំណងរបស់គ្រួសារខ្មែរចំនួនជាង៣០០គ្រួនៅទីនេះ ពីយូរណាស់មកហើយ។
នៅភូមិ Bet Ton ឃុំ Phu My ស្រុក My Tu ប្រជាជនក៏ទទួលពិធីសែនដូនតាក្នុងក្ដី សប្បាយរីករាយយ៉ាងក្រៃលែង ដោយសារ បំពាក់អំពូលភ្លើងចំនួន១៥០ ជាមួយចំ ណាយជាង១០០លានដុង។ ព្រះតេជគុណ Tang No អនុប្រធានសមាគមសាមគ្គី
ភាពព្រះសង្ឃស្នេហ៍ជាតិខេត្ត Soc Trang មានពុទ្ធដីកាថា៖
“ បក្ស និងរដ្ឋវៀតណាម បានជួយឧបត្ថម្ភប្រជាជនជាច្រើន ដូចជា៖កសាងផ្ទះ
ថ្មីសំរាប់ជនក្រីក្រ អោយកម្ចីទុន…លៗ។ យើងឃើញច្បាស់ថា៖ នាគ្រាប្រទេសជាតិ
ទើបនឹងបានរំដោះនោះ សុទ្ធតែជាផ្ទះស្លឹកឈើ ហើយឥឡូវនេះ សុទ្ធតែផ្ទះបេតុង ឥដ្ឋ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាច្រើន៕”