ជនរួមជាតិចាមនៅខេត្ត Binh Thuan ទទួលបុណ្យតេត Ramuwan

          (VOV)_នាថ្ងៃទី ៧ កក្កដា (គឺថ្ងទី ៣០ ខែទី៣ តាមប្រតិទិនចាម) ជនរួមជាតិ
ចាមនៅខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម)​បានចាប់ផ្តើមទទួលបុណ្យ
តេត Ramuwan។​នេះគឺជាទិវាបុណ្យតេតប្រពៃណីសំខាន់បំផុត និងពោពេញទៅ
ដោយអត្ត​សញ្ញាណ ដោយឡែករបស់ជនរួមជាតិចាម កាន់សាសនាឥស្លាម  ដែល
រស់នៅក្នុងភូមិសាស្ត្រខេត្ត ត្រូវបានអូសបន្លាយក្នុងរយះពេល១ខែ ជាមួយសកម្ម
ភាពពិសេសជាច្រើន។ បុណ្យតេត Ramuwan ជាឱកាសដើម្បីកូនចៅ ​ជនក្រប់រូប  នឹករលឹកដល់បណ្ដាជំនាន់ជីដូន ជីតា ឥពូក ម្ដាយ និងបន់ស្រនសូមអោយភូមិឃុំ 
ត្រូវបានសុខសាណត្រាណ គ្រួសារសម្បូរធូធារ ជនគ្រប់រូប​មានសុខភាពល្អ។ បុណ្យតេតប្រពៃណីរបស់ជនរួមជាតិចាម កាន់​សាសនាឥស្លាមនៅខេត្ត Binh
Thuan មិនគ្រាន់តែប្រព្រឹត្តទៅក្នុងគ្រួសារ​និមួយៗ​ ត្រកូលនិមយយៗ ប៉ុណ្ណោះ
ទេ  ថែមទាំង មានការចូលរួមរបស់​ភ្ញៀវ​ទេសចរណ៍ និងអ្នកស្រាវជ្រាវ ស្វែ​ង យល់អំពីអត្តសញ្ញាណវប្បធម៌របស់​ជនរួមជាតិ​ចាម រស់នៅក្នុងខេត្ត។ ក្នុងឱកាស ទទួលបុណ្តតេតRamuwan ​គណះកម្មាធិការប្រជាជនខេត្ត Binh Thuan បានបញ្ជា
ណែនាំគ្រប់មន្ទី ​ស្ថាប័ន គ្រប់ជាន់ថ្នាក់ទៅសាកសួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី នៅ
បណ្ដាវត្ត អ្នកមុខអ្នកការ ​បណ្ដាមុខសញ្ញាគោលនយោបាយ រៀបចំ បណ្ដាសកម្ម
ភាព​វប្បធម៌ ​សិល្បះនៅបណ្ដាភូមិ ឃុំ ដែលមានជនរួមជាតិចាមកាន់សាសនា​
ឥស្លាមរស់នៅ៕

ជនរួមជាតិចាមនៅខេត្ត Binh Thuan ទទួលបុណ្យតេត Ramuwan - ảnh 1
គ្រប់មន្ទី ​ស្ថាប័ន គ្រប់ជាន់ថ្នាក់ទៅសាកសួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី(www.baobinhthuan.com.vn )


ប្រតិកម្មទៅវិញ

ផ្សេងៗ