ជនល្មើសករណីចាប់ចំណាប់ខ្មាំងនៅអូស្ត្រាលីជាមុខសញ្ញាជ្រុលនិយម
|
ជនល្មើសករណីចាប់ចំណាប់ខ្មាំងនៅអូស្ត្រាលីជាមុខសញ្ញាជ្រុលនិយម (AP) |
Vovworld-នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Tony Abbott នាថ្ងៃទី១៦ធ្នូបានឲ្យ
ដឹងថា Man Haron Monis ជនប្រដាប់អាវុធដើមកំណើតអ៊ីរ៉ង់ ជនល្មើសក្នុងករណី
ចាប់ចំណាប់ខ្មាំងនៅហាងកាហ្វេនៅមជ្ឈមណ្ឌលទីក្រុង Sydney ជាមុខសញ្ញា
ជ្រុលនិយម។ ថ្លែងមតិនៅសន្និសីទកាសែតដំបូងបន្ទាប់ពីយុទ្ធនាការរំដោះចំណាប់
ខ្មាំងបានបញ្ចប់ នាយករដ្ឋមន្ត្រី Abbott បានលើកច្បាស់ថា Monis ស្ថិតក្នុងបញ្ជីរាយ
នាមតាមដានរបស់អ្នកមានសម័ត្ថកិច្ចអូស្ត្រាលីពីយូរមកហើយ។ នៅសន្និសីទ
កាសែតលើកនេះ នាយករដ្ឋមន្ត្រី Abbott បានបញ្ជាក់ក្នុងយុទ្ធនាការ ជនល្មើស
Haron Monis ត្រូវកំទិច ក្នុងពេលដែលចំណាប់ខ្មាំងពីរនាក់ត្រូវស្លាប់និងចំណាប់
ខ្មាំងចំនួន១៥នាក់ត្រូវបានរំដោះ។ លោក Abbott បានផ្ញើរសេចក្តីរំលែកទុក្ខដល់
គ្រួសារជនរងគ្រោះទន្ទឹមនឹងនោះបានអះអាងអ្នកមានសម័ត្ថកិច្ចអូស្ត្រាលីនឹង
ស៊ើបអង្កេតលើករណីរឿងហេតុនេះ៕