ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន
|
ជនវៀតណាមនៅរុស្ស៊ីប្រឆាំងជំទាស់ចិន(TTXVN) |
(VOV)_នាថ្ងៃទី៨ មិថុនា នៅទីក្រុងម៉ូស្គូ ប្រជាពលរដ្ឋវៀតណាមកំពុងសិក្សា រកស៊ីនៅរុស្ស៊ី បានចូលរួមពិធីមិទ្ធិញប្រឆាំងជំទាស់ចិន បានដាក់ស្ថានីយខួង Haiyan
Shiyou ៩៨១ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ ដំណាងសមាគមជនវៀតណាមនៅរុស្ស៊ី លោក
Nguyen Quoc Hung បានថ្លែងសេចក្ដីប្រកាសរបស់ សមាគមជនវៀតណាម នៅរុស្ស៊ី ដោយសម្ដែងនូវការគាំទ្រចំពោះការផ្តូចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ ក្នុងការតស៊ូជាមួយចិន។ លោក Ha Xuan Thanh ជាជនមួយនាក់នៅរុស្ស៊ីបានអោយ
ដឹងថា៖
“ ជាជនវៀតណាមមួយនាក់ ដែលបានរស់នៅឆ្ងាយពីមាតុប្រទេស យើងខ្ញុំប្រឆាំងជំទាស់រាល់អំពើរបស់ចិន និងអំពាវនាវចិនត្រូវដកស្ថានីយខួងHaiyan
Shiyou ៩៨១ ចេញពីតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម។”
មុននោះ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានរួមសហការជាមួយសមាគម
ជនវៀតណាមនៅរុស្ស៊ី រៀបចំពិធីរៃអង្គាសដើម្បីជួយឧបត្ថម្ភបណ្ដាកងកម្លាំងប៉ូលី
សសមុទ្រ និងកងកម្លាំងត្រួតពិនិត្យនេសាទនៅវៀតណាម៕