ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ
|
ជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាចកាត់ផ្តាច់ចេញពីសហគមន៍ជនជាតិបានទេ |
(VOV)_តាមសារាចរនាពេលថ្មីៗនេះរបស់ការិយាល័យនយោបាយ គណៈ
កម្មាធិការប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមថា៖ ជនវៀតណាមនៅ
ឯបរទេសជាផ្នែក១ដែលមិនអាចកាត់ផ្តាច់ចេញបាន និងជាប្រភពកម្លាំង១ នៃ
សហគមន៍បណ្ដាជនជាតិវៀតណាម។ ក្នុងសារាចរនេះក៏ស្ដីអំពីការបន្តជំរុញ
ខ្លាំងការអនុវត្តសេចក្ដីសម្រេចចិត្តលេខ ៣៦ របស់ការិយាល័យនយោបាយស្ដីពី
ការបង្កើនតភ្ជាប់ជនវៀតណាមនៅឯបរទេសជាមួយប្រទេសជាតិ។ ជនវៀត
ណាមនៅឯបរទេសគ្រប់រូបសុទ្ធតែបានលើកទឹកចិត្ត បង្កលក្ខណះងាយស្រួល
ដើម្បីវិលត្រឡប់មកលេងស្រុកកំណើត វិនិយោគ ផលិតកម្ម ធ្វើអាជីវកម្ម រួមចំ
ណែកចូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសវៀតណាម។
សារាចរនេះក៏បានស្នើអោយបំពេញបន្ថែមយន្តការ គោលនយោបាយ និង
ច្បាប់ ដើម្បីបង្កើតរបៀងគតិយុត្តិដោយងាយស្រួលសំរាប់ជនវៀតណាមនៅឯបរទេស វិលត្រឡប់មកវិនិយោគ ផលិតកម្ម ធ្វើអាជីវកម្មនៅវៀតណាម ដោយ
ជំរុញការនាំចេញ ជួយឧបត្ថម្ភវិនិយោគរបស់វៀតណាមនៅឯបរទេស។ មាន
គោលនយោបាយទាក់ទាញ ប្រើប្រាស់អ្នកជំនាញការ បញ្ញវ័ន្ត វៀតណាមនៅ
ឯបរទេស ជាពិសេសក្នុងវិស័យមុខព្រួញ បំពេញតម្រូវការក្នុងបុព្វហេតុកសាង
និងការពារមាតុប្រទេស។
ជំរុញខ្លាំងថែមទៀត បណ្ដាសកម្មភាពជួយឧបត្ថម្ភជនវៀតណាមនៅឯប
រទេស ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិ ជួយឧបត្ថម្ភបង្ហាត់
បង្រៀនភាសាវៀតណាមផងដែរ៕