ជនវៀតណាមនៅឯបរទេសផ្តល់មតិចំពោះ សេចក្តីព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
(VOVworld) – នារសៀលថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
រណស្សិមាតុភូមិវៀតណាម លោក Huynh Dam បានធ្វើជាអាធិបតីសន្និសីទយកមតិរបស់
តំណាងជនវៀតណាមនៅឯបរទេស អំពីសេចក្តី ព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២។ ក្នុងសន្និសីទនេះ តំណាង ភាគច្រើនបានសម្តែងនូវគោលបំណងថា៖
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក នេះនឹងកំណត់ច្បាស់លាស់តួនាទីឋានៈសិទ្ធិនិង
កាតព្វកិច្ចរបស់ជនវៀតណាម នៅឯបរទេសក៏ដូចជាកិច្ចការពារនៃរដ្ឋាភិបាលចំពោះ
ជនវៀតណាមនៅឯបរទេស។ សមាជិកមួយនាក់នៃសមាគមជនវៀតណាមនៅអាមេរិក
លោក Tai Phuong បានស្នើថា៖
“ខ្ញុំស្នើថា៖រដ្ឋត្រូវការពារជនវៀតណាមនៅឯបរទេសចូលរួមសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា វិនិយោក អភិវឌ្ឍន៍និងកសាងប្រទេសជាតិ។ ប្រការនេះអះអាងនូវការប្តេជ្ញាចិត្តរក្នុងកិច្ចការពារផលប្រយោធន៍របស់រដ្ឋចំពោះ ជនមានការរួមវិភាគទាន។
ថ្លែងមតិក្នុងពិធីបិទសន្និសីទ ប្រធានគណៈ កម្មាធិការរណស្សិមាតុភូមិវៀតណាម លោក
Huynh Dam បានអះអាងថា៖ មតិយោបល់ទាំងឡាយរបស់ជនវៀតណាម នៅឯបរទេស
គឺត្រឹមត្រូវនិងជាក់ស្តែង រួមចំណែកលើកកំពស់គុណភាពរបស់សេចក្តីព្រៀងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២៕
|
តំណាងជនវៀតណាមនៅជប៉ុន លោក Le Van Tam ថ្លែងមតិយោបល់។
(Image: Internet) |