ជនស៊ីវិលចំនួន១២៥ពាន់នាក់បាត់បង់ផ្ទះនៅទីក្រុង Mosul

ជនស៊ីវិលចំនួន១២៥ពាន់នាក់បាត់បង់ផ្ទះនៅទីក្រុង Mosul - ảnh 1
ជនស៊ីវិលអ៊ីរ៉ាក់ជម្លៀសចេញពីតំបន់សង្គ្រាមកាលពីថ្ងៃទី១៧ តុលា (រូបថត៖AFP/TTXVN)

(VOVworld) - ជនអ៊ីរ៉ាក់ជាង១២៥ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែងគិតតាំងពី
កងទ័ពរដ្ឋាភិបាលបំផុសយុទ្ធនាការរំដោះទីក្រុង Mosul ពីការកាន់កាប់របស់អង្គការ
រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសកាលពីពាក់កណ្ដាលខែតុលាឆ្នាំ២០១៦។
នាថ្ងៃទី៤ មករា ការិយាល័យសម្របសម្រួលបញ្ហាមនុស្សធម៌របស់អ.ស.ប
(OCHA) ឲ្យដឹងថា ក្រោយពីកងទ័ពរដ្ឋាភិបាលជំរុញខ្លាំងនូវយុទ្ធនាការយោធាកាល
ពីថ្ងៃទី២៩ ធ្នូ មក មានជនស៊ីវិលចំនួន៩ពាន់នាក់ត្រូវជម្លៀសចេញពីទីក្រុងក្នុងរយៈ
ពេល៤ថ្ងៃតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ